តំបន់​ពិសេស​សេដ្ឋកិច្ច​ធំបំផុត​នៃ​ប្រទេស​ចិន​ប្រារព្ធ​មហាមីទីញ​អបអរសាទរ​លោក​ស៊ីជីនភីង​ប្រកាស​នូវ​វិធានការ​ថ្មី​ដើម្បី​ធ្វើឲ្យ​កំណែទម្រង់​គ្រប់​ជ្រុងជ្រោយ​មានភាព​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត
2018-04-14 15:26:59  cri  Web Editor:Wei

    មហាមីទីញ​អបអរសាទរ​ខេត្តហៃណាន​បង្កើត​ខេត្ត​និង​កសាង​តំបន់ពិសេស​សេដ្ឋកិច្ច​គម្រប់​ ៣០​ ឆ្នាំ​បាន​ប្រារព្ធធ្វើ​នៅ​ខេត្តហៃណាន​កាលពី​ថ្ងៃទី​ ១៣​ ខែ​មេសា។​លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​អញ្ជើញ​ចូលរួម​មហាមីទីញ​ព្រមទាំង​ថ្លែង​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​សំខាន់។​លោកបាន​សង្គត់ធ្ងន់​ថា​ ក្នុងដំណើរការ​ដណ្តើម​ជ័យជំនះ​នូវ​កិច្ច​កសាង​សង្គម​ដែល​ប្រជាជន​ប្រកបដោយ​ជីវិភាព​ធូរធា​បង្គួរ​ដោយ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​សម្រេច​ភាពជោគជ័យ​ដ៏​មហិមា​នៃ​សង្គមនិយម​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​តំបន់​ពិសេស​សេដ្ឋកិច្ច​មិនគ្រាន់តែ​ត្រូវ​បន្ត​កសាង​នោះទេ​ គឺ​ត្រូវ​បន្ថែម​កម្លាំង​ខិតខំ​ឲ្យ​កិច្ច​កសាង​នេះ​កាន់តែ​ល្អ​មានកម្រិត​កាន់តែ​ខ្ពស់​ទៀត។​

    លោក​ស៊ីជីនភីង​ បាន​លើកឡើង​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃទី​១៣ ​ខែ​មេសាថា​ ខេត្ត​ហៃ​ណាន​ប្រកបដោយ​អទិភាព​ពិសេស​ដើម្បី​ក្លាយទៅជា​តំបន់ពិសោធន៏​សម្រាប់​កំណែទម្រង់​និង​បើកទូលាយ​នៃ​ប្រទេស​ចិន។​ខេត្ត​ហៃណាន​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ការ​បើកទូលាយ​ជា​ចម្បង​ អនុវត្ត​នូវ​យុទ្ធសាស្រ្ត​បើកទូលាយ​កាន់តែ​វិជ្ជមាន​និង​ដោយ​ម្ចាស់ការ ​ហើយ​ពន្លឿន​ការបង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ច​ថ្មី​បែប​បើកទូលាយ​ដើម្បី​ជំរុញឲ្យ​កកើត​ទៅជា​ស្ថានការណ៍​ថ្មី​នៃ​ការ​បើក​ទូលាយ​គ្រប់​ជ្រុងជ្រោយ​ទៀត​ផង។​

    លោក​ស៊ីជីនភីង ​បាន​ថែ្លងថា​ យើង​ស្វាគមន៍​វិនិយោគិន​ដែល​មកពី​ពិភពលោក​ទាំងមូល​ទៅ​វិនិយោគ​និង​បង្កើត​អាជីវកម្ម​នៅ​ខេត្តហៃណាន ​ហើយ​សកម្ម​ចូលរួម​ក្នុង​ការ​សាងសង់​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​នៅ​ខេត្តហៃណាន​ដើម្បី​រួមគ្នា​ចែករំលែក​នូវ​ឱកាស​នៃ​ការអភិវឌ្ឍ​ប្រទេស​ចិន​និង​រួមគ្នា​ចែករំលែក​នូវ​សមិទ្ធផល​នៃ​កំណែទម្រង់​និង​បើកទូលាយ​នៃ​ប្រទេស​ចិន​ទៀតផង។​

    លោក​ស៊ីជីនភីង​ បាន​បញ្ជាក់ថា​ ខេត្ត​ហៃណាន​ត្រូវ​សកម្ម​អភិវឌ្ឍ​ឧស្សាហកម្ម​ព័ត៌មាន​វិទ្យា​និង​សេដ្ឋកិច្ច​ឌីជីថល​ជំនាន់ថ្មី ​ជំរុញឲ្យ​មាន​ការរួមបញ្ចូល​គ្នា​យ៉ាង​ស៊ីជម្រៅ​រវាង​បណ្តាញ​អ៊ីធើណែត​ បណ្តាញ​ចរាចរណ៍​ទំនិញ​ ទន្និន័យធំ​ ប្រព័ន្ធ​ផ្កាយរណប​ស្វែងរក​គោល​ដៅ​និង​ភាពឈ្លាសវៃ​នៃ​សិប្បកម្ម​ជាមួយ​និង​សេដ្ឋកិច្ចពិត។​ត្រូវ​លើកកម្ពស់​ភាពឈ្លាសវៃ​នៃ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​និង​បន្ថែម​ជើង​ហោះហើរ​អន្តរជាតិ​ពី​ខេត្ត​ហៃណាន​ទៅ​ដល់​តំបន់​ប្រភពភ្ញៀវ​សំខាន់​លើ​ពិភពលោក។​ត្រូវ​អនុវត្ត​គោលនយោបាយ​ទិញ​ទំនិញ​រួច​ពន្ធ​ដែល​ប្រកបដោយ​ភាពបើកទូលាយ​និង​ងាយស្រួល​ដោយ​គ្របដណ្តប់​លើ​ភ្ញៀវ​ទាំងអស់​ដែល​ចាកចេញ​ពីកោះ​ ជំរុញ​ដល់​ការអភិវឌ្ឍ​ទេសចរណ៍​តំបន់​ទាំងមូល។​ក្រៅពីនេះ​ នៅ​ត្រូវ​បង្កើន​កសិកម្ម​តំបន់ត្រូពិច​ដែល​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់​និង​បង្កើត​មូលដ្ឋាន​កសិកម្ម​តំបន់​ត្រូពិច​ទំនើបជាតិ។​ត្រូវ​លើកកម្ពស់​សមត្ថភាព​អភិវឌ្ឍ​ប្រភពធនធាន​ក្នុង​មហាសមុទ្រ​គាំទ្រ​ខេត្ត​ហៃណាន​ក្នុង​ការ​បង្កើត​វាលគង្វាល​សត្វ​សមុទ្រ​ដ៏​ទំនើប​និង​បង្កើន​ការស្រាវជ្រាវ​បច្ចេកវិទ្យា​ក្នុង​សមុទ្រ​ជម្រៅជ្រៅ។​

    លោក​ស៊ីជីនភីង ​នៅ​បាន​ថ្លែងទៀតថា​ គាំទ្រ​ខេត្ត​ហៃណាន​ពិសោធន៍​កំណែទម្រង់​ផ្នែក​គ្រប់​គ្រង​ធនធាន​មនុស្ស​អន្តរជាតិ។​អនុញ្ញាត្តឲ្យ​អ្នកបច្ចេកទេស​សញ្ជាតិ​បរទេស​និង​មកពី​តំបន់​ហុងកុង​ ម៉ាកាវ​ តៃវ៉ាន់​ បំពេញ​ការងារ​និង​ស្នាក់នៅ​ជាស្ថាពរ​នៅ​ខេត្តហៃណាន​តាម​ការ​កំណត់​ អនុញ្ញាត្តឲ្យ​អ្នកបន្ត​ការសិក្សា​បរទេស​ដ៏ឆ្នើម​ដែល​ទទួលបាន​បរិញ្ញាប័ត្រ​និង​លើស​ពី​បរិញ្ញាប័ត្រ​ក្នុង​សកលវិទ្យាល័យ​ចិន​បំពេញ​ការងារ​ឬ​បង្កើត​អាជីវកម្ម​នៅ​ខេត្ត​ហៃ​ណាន ​បង្កបង្កើត​យន្តការ​ទាក់ទាញ​ធនធាន​មនុស្ស​កាន់តែ​បើកទូលាយ​ដើម្បី​ធ្វើឲ្យ​ធនធាន​មនុស្ស​គ្រប់ប្រភេទ​អាច​បញ្ចេញសមត្ថភាព​របស់ខ្លួន​នៅ​ខេត្ត​ហៃណាន។​

    ជា​ចុងក្រោយ​ លោក​ស៊ីជីនភីង ​បាន​ផ្តែផ្តាំ​កម្មាភិបាល​និង​មហាជន​ដ៏​ច្រើន​កុះករ​របស់​ខេត្ត​ហៃណាន​ថា​ កម្មាភិបាល​និង​មហាជន​ដ៏​ច្រើន​កុះករ​របស់​ខេត្ត​ហៃណាន​គួរតែ​មិន​បំភ្លេច​គោលដៅ​ដើម ​ចង​ចាំ​បេសកកម្ម​ ខិតខំ​បង្កើត​ស្នាដៃ​ថ្មី​ដែល​មិន​ខកចិត្ត​យុគសម័យ​ក្នុង​ដំណើរថ្មី​ដែល​ឈានទៅ​សម្រេច​គោលដៅ​សតវត្សរ៍​ចំនួន ​២ ​និង​សម្រេច​សុបិន​ចិន​ដែល​ធ្វើឲ្យ​ជនជាតិ​ចិន​មាន​ភាពរុងរឿង​ដ៏​មហាអស្ចារ្យ​ឡើងវិញ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ