ព័ត៌មាន​ចិន​
2018-04-13 10:51:13  cri  Web Editor:Sun

-លោកស៊ីជីនភីង​បានគូសបញ្ជាក់​នៅពេល​អញ្ជើញ​ត្រួតពល​លើ​លំហសមុទ្រ​ចិនខាងត្បូង​ថា ​ត្រូវតែ​អនុវត្តតាម​គតិធ្វើឲ្យ​កម្លាំង​កងទ័ព​ខ្លាំងពូកែ​របស់​បក្សកុម្មុយនិស្ត​ចិនក្នុង​យុគសម័យថ្មី​យ៉ាងស៊ីជម្រៅ ​ដើម្បី​កសាង​កងទ័ពជើងទឹក​ប្រជាជន​ទៅជា​កងទ័ព​ជើងទឹក​ជឿនលឿន​លើ​ពិភពលោក​ដោយ​គ្រប់ជ្រុងជ្រោយ ។

-លោក​លីខឺឈាង ​នាយករដ្ឋមន្ត្រី​ចិននិង​លោក​ Lee ​Hsien​ Loong ​នាយករដ្ឋមន្រ្តី​សិង្ហបុរី​បាន​ផ្ញើសារលិខិត​ជូនពរ​ចំពោះ​ពិធីចាប់​ដំណើរការ​ឆ្នាំច្នៃប្រឌិតថ្មី​ចិន-អាស៊ាន ។

-លោក​លីខឺឈាង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​ហូឡង់ ​ដែល​គូសបញ្ជាក់​ថា ​ត្រូវតែ​បង្កើន​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់​ផលប្រយោជន៍​គ្នាឥត​ឈប់ឈរ ។

-សិក្ខាសាលា​អន្តរជាតិ​អំពី​"ប្រទេសចិន​ក្នុងយុគសម័យថ្មី"​បានធ្វើឡើង​នៅក្រុងឡុងដ៍ ​អ្នកជំនាញការ​ចិននិង​បរទេស​កោតសរសើរ​ទស្សនៈស្តីពី​សហគមន៍​រួមវាសនា​តែមួយនៃ​មនុស្សជាតិ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ