ការ​អនុវត្ត​គម្រោង​របស់​ប្រទេស​ចិនស្តីពី​ការ​​​ផ្តល់​ការ​ជួយ​ឧបត្ថម្ភដល់​ជន​ភៀស​ខ្លួន​ប្រទេស​ស៊ីរី​នៅ​លីបង់​បាន​បញ្ចប់
2018-04-13 17:06:12  cri  Web Editor:Zhai

     ​​​ ថ្ងៃទី ១២ ខែមេសា​ ពិធី​ចុះ​ហត្ថលេខា​ស្តីពី​ការ​បញ្ចប់​គម្រោង​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ជា​ទឹក​​ប្រាក់​​ពិសេស​ដែល​រដ្ឋាភិបាល​ចិន​ផ្តល់​ដល់សមាគម​​មូលនិធី​កុមារ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ប្រារព្ធ​នៅ​ទី​ចាត់ការ​នៃសមាគម​​​មូលនិធី​កុមារ​ប្រចាំ​នៅ​លីបង់​ ។ កម្មវត្ថុ​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ផ្តល់​ជំនួយ​ដល់​ជនភៀស​ខ្លួន​ស៊ីរី​នៅ​លីបង់ ។

      ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ លោកស្រី​Tanya Chapuisat​ តំណាង​នៃសមាគម​​​មូលនិធី​កុមារ​ប្រចាំ​នៅ​លីបង់បាន​លើក​ឡើង​ថា ការ​ជួយ​ឧបត្ថម្ភ​ដែល​មាន​ទឹក​ប្រាក់​​ ១ លាន​ដុល្លារអាមេរិក​​ដែល​ផ្តល់​ដោយ​ប្រទេសចិន​បាន​ជួយ​កុមារាកុមារី​ភៀស​ខ្លួន​ស៊ីរី​ជាង ៨ ម៉ឺន​នាក់​ឲ្យ​ទទួល​បាន​ប្រដាប់​ប្រើ​ប្រាស់​សម្រាប់​រៀន​សូត្រ​និង​សម្លៀក​បំពាក់​រដូវ​រងា​ ។ សង្ឃឹមថា ​អាច​បន្ត​រួម​សហការ​ជា​មួយ​រដ្ឋាភិបាលចិន​ក្នុង​ការ​ជំរុញ​បុព្វហេតុ​មនុស្ស​ធម៌ ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ