ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាប់​ផ្តើម​បង្កើត​ឡើង​និង​ដំណើរ​ការ​ការិយាល័យ​គ្រប់គ្រង​សភាពការណ៍​ចម្រុះ​សម្រាប់​ការងារ​ត្រៀមរៀបចំ​កិច្ចជំនួប​មេដឹកនាំ​កំពូលកូរ៉េ​ខាង​ត្បូងនិង​ខាង​ជើង
2018-04-13 17:05:24  cri  Web Editor:Zhai

      ថ្ងៃទី ១២ ខែមេសា​ ​ការិយាល័យ​គ្រប់គ្រង​សភាពការណ៍​ចម្រុះ​សម្រាប់​ការងារ​ត្រៀមរៀបចំ​កិច្ចជំនួប​មេដឹកនាំកំពូល​កូរ៉េ​ខាង​ត្បូងនិង​ខាង​ជើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បង្កើត​ឡើង​និង​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវ​ការ​ ។

      តាម​ការ​ឧទ្ទេសនាម​ដោយ​លោក​Kim Eui-kyeom​ អ្នក​នាំពាក្យ​នៃឆុងវ៉ាដាយ​​ទីស្តីការ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា ថ្ងៃទី ១១ ខែមេសា លោក​Moon Jae-in​ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា មុន​ពេល​ធ្វើ​កិច្ច​ជំនួប​មេដឹក​នាំកំពូល​កូរ៉េ​ខាង​ត្បូង​និង​ខាង​ជើង​ ត្រូវ​ត្រៀម​រៀបចំ​បញ្ហាពិភាក្សារ​និង​យុទ្ធសាស្រ្ត​ឲ្យ​បាន​ល្អ​ និង​គ្រោង​កម្មវិធី​លម្អិត​ដោយ​យក​ចិត្ត​ទុក​ដាក់​ ព្រម​នឹង​ផ្តល់​អនុសាសន៍​ឲ្យ​បង្កើត​ការិយាល័យ​គ្រប់គ្រង​សភាពការណ៍​ចម្រុះ​របស់​គណៈកម្មាធិការ​ត្រៀមរៀបចំ​កិច្ចជំនួប​មេដឹកនាំកំពូល​​កូរ៉េ​ខាង​ត្បូងនិង​ខាង​ជើង​ផង ហើយ​ចាត់​ទុក​អង្គការថ្មី​នេះ​ជាអង្គការ​ស្នូល​សម្រាប់​ធ្វើ​ការងារ​ត្រៀម​រៀបចំ​កិច្ច​ជំនួប​ឲ្យ​បាន​ល្អ ៕​


ទាក់ទង​ជាមួយ​យើង​ខ្ញុំ