លោកស៊ីជីនភីង​គូសបញ្ជាក់​ថាត្រូវ​តែ​អនុវត្ត​គំនិត​ធ្វើ​ឲ្យ​កងទ័ព​ខ្លាំង​ពូកែ​របស់​បក្ស​កុម្មុយនិស្ត​ចិន​ក្នុង​យុគសម័យ​ថ្មី​ដើម្បី​កសាង​កងទ័ព​ជើង​ទឹក​របស់​ប្រជាជន​ទៅ​ជា​កងទ័ព​ជើង​ទឹក​ជឿនលឿន​លើ​ពិភពលោក
2018-04-13 11:05:46  cri  Web Editor:Ma

 

    ព្រឹក​ថ្ងៃ​ទី​១២​ខែ​មេសា ​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ធ្វើ​ពិធី​ត្រួត​ពល​លើ​សមុទ្រ​ក្នុង​លំហ​សមុទ្រ​ចិន​ខាង​ត្បូង ​បង្ហាញ​ឲ្យ​ឃើញ​នូវ​មុខមាត់​ថ្មី​សន្លាង​របស់​កងទ័ព​ជើង​ទឹក​ប្រជាជន​ចិន។​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​នៃ​​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ត្រួត​ពល​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​សំខាន់។​លោក​បាន​គូស​បញ្ជាក់​ថា​ ក្នុង​ដំណើរ​ឈាន​ទៅ​យុគសម័យ​ថ្មី​ ព្រម​និង​ក្នុង​ការ​តស៊ូ​ដើម្បី​សម្រេច​ការ​ស្តារ​ភាព​រុងរឿង​ដ៏​មហា​អស្ចារ្យ​របស់​ជនជាតិ​ចិន​ឡើង​វិញ ​ភារកិច្ច​កសាង​កងទ័ព​ជើង​ទឹក​ប្រជាជន​ដ៏​ខ្លាំង​ពូកែ​មាន​ភាព​បន្ទាន់​ក្រៃលែង។​ត្រូវ​តែ​អនុវត្ត​គំនិត​ធ្វើ​ឲ្យ​កងទ័ព​ខ្លាំង​ពូកែ​របស់​បក្ស​កុម្មុយនិស្ត​ចិន​ ​ប្រកាន់​ខ្ជាប់​កិច្ច​កសាង​កងទ័ព​ដោយ​នយោបាយ ​ការ​ឲ្យ​កងទ័ព​ខ្លាំង​ពូកែ​តាម​រយៈ​កំណែ​ទម្រង់ ​និង​ការ​ឲ្យ​កងទ័ព​រីក​ចម្រើន​ឆ្លងតាមវិទ្យាសាស្រ្ត​និង​បច្ចេកទេស ​និង​អភិបាល​កងទ័ព​តាម​ច្បាប់ ​ពន្លឿន​ដំណើរ​ទំនើបភាវូបនីយកម្មនៃ​កងទ័ព​ជើង​ទឹក​ដោយ​មិន​ងាករេ ​ពូកែ​ធ្វើ​ការ​ច្នៃ​ប្រឌិត​ថ្មី​និង​ហ៊ាន​ឈ្នះ​ដោយ​ក្លាហាន ​ធ្វើ​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​កសាង​ឲ្យ​កងទ័ព​ជើង​ទឹក​របស់​ប្រជាជន​ទៅ​ជា​កងទ័ព​ជើង​ទឹក​ជឿនលឿន​លើ​ពិភពលោក។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ