លោក​នាយករដ្ឋមន្ត្រី​ហូឡង់​ថ្លែងថា វិធានការ​សំខាន់ៗ​នៃ​ប្រទេសចិន​ដែល​ធ្វើឲ្យ​កំណែទម្រង់​និង​ការបើកទូលាយ​កាន់តែ​ស៊ីជម្រៅ​នឹង​អំណោយផល​ឈ្នះ-ឈ្នះ​ដល់​ប្រទេសហុងឡង់​និងចិន
2018-04-13 15:16:36  cri  Web Editor:Xu
    កាលពី​ថ្ងៃទី ១២ ខែមេសា លោក​MarkRutte នាយករដ្ឋមន្ត្រី​ប្រទេសហុលឡង់​ដែល​អញ្ជើញ​បំពេញទស្សនកិច្ច​ជាផ្លូវការ​នៅ​ប្រទេសចិន​ព្រមនិង​ចូលរួម​សន្និសីទ​ប្រចាំឆ្នាំ​នៃវេទិកា​អាស៊ី​ក្រុងប៉អៅ បាន​ដឹកនាំ​គណប្រតិភូ​អញ្ជើញ​ទៅទស្សនា​សកលវិទ្យាល័យ​ភាសា​បរទេស​ប៉េកាំង ។ ពេល​ផ្លាស់ប្តូរ​មតិគ្នា​ជាមួយ​និស្សិត​ចិននិង​បរទេស លោកបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ប្រទេសចិន​ទទួលបាន​ក្នុង​ការកែទម្រង់​និង​បើកទូលាយ​រយៈពេល ៤០ ឆ្នាំ ។ លោក​សម្គាល់ថា ទន្ទឹមនឹង​ការកែទម្រង់​និង​បើកទូលាយ​​កាន់តែ​ស៊ីជម្រៅ​ថែមទៀត កម្លាំង​ជាក់ស្តែង​និង​ឥទ្ធិពល​របស់​ប្រទេសចិន​នឹង​បន្ត​កើនឡើង​ទៀត ការនេះ​នឹង​មានលទ្ធផល​ឈ្នះ-ឈ្នះ​សម្រាប់​ប្រទេសហុលឡង់​និង​ចិន ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ