សិក្ខាសាលា​អន្តរជាតិ​អំពី​ប្រទេសចិន​ក្នុងយុគសម័យ​ថ្មី​ប្រារព្ធធ្វើ​នៅ​ក្រុងឡុងដ៍
2018-04-13 10:32:24  cri  Web Editor:Xu

    ថ្ងៃទី ១១ ខែមេសា​តាមម៉ោង​តំបន់ សិក្ខាសាលា​អន្តរជាតិ​អំពី​ប្រទេសចិន​ក្នុងយុគសម័យ​ថ្មី​ដែល​រៀបចំ​ដោយ​សមាគមជាតិ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ច្នៃប្រឌិតថ្មី​និង​អភិវឌ្ឍ នាយករដ្ឋាន​ភាសា​បរទេស​ចិន​និង​ក្រុមប្រឹក្សាភិបាល​សតវត្សរ៍ទី ២១ និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​ស្ថានទូតចិន​ប្រចាំនៅ​អង់គ្លេស​បាន​ប្រារព្ធធ្វើ​នៅ​ក្រុងឡុងដ៍​ប្រទេសអង់គ្លេស ។

    ពេល​ថ្លែងសុន្ទរកថា លោក​JiangJianguo អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​ចិន​និងជា​ប្រធាន​ការិយាល័យ​ព័ត៌មាន​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋចិន​បានថ្លែងថា គំនិត​សង្គមនិយម​លក្ខណៈពិសេស​ចិន​ក្នុងយុគសម័យថ្មី​របស់​លោក​ស៊ីជីនភីង​បានណែនាំ​សង្គមនិយម​លក្ខណៈពិសេស​ចិន​ឈានចូល​យុគសម័យថ្មី បើក​ទំព័រថ្មី​ដែល​សម្រេច​ការស្តារ​ភាពរុងរឿង​ឡើងវិញ​ដ៏​អស្ចារ្យ​នៃ​ជនជាតិចិន បើក​ទំព័រថ្មី​នៃ​ការបង្កើន​ការអភិវឌ្ឍ​ដោយ​រួមបញ្ចូលគ្នា​រវាង​ប្រទេសចិន​និង​ពិភពលោក ។ លោក​គូសបញ្ជាក់ថា ប្រទេសចិន​ក្នុងយុគសម័យថ្មី​នឹង​ផ្តល់ឱកាស​កាន់តែ​ច្រើនឡើងៗ​ដល់​ការអភិវឌ្ឍ​ពិភពលោក ទ្វារ​ដែលបើក​ចំពោះ​បណ្តាប្រទេស​លើពិភពលោក​នឹង​កាន់តែ​ធំទូលាយ ការផ្លាស់ប្តូរ​និង​រៀនសូត្រ​ពីគ្នា​ជាមួយ​អារិយ្យធម៌​ទីទៃគ្នា​នឹងកាន់តែ​ទូលំទូលាយ ការួមចំណែក​ចំពោះ​ការកសាង​សហគមន៍​រួមវាសនា​តែមួយ​នៃមនុស្សជាតិ​នឹងកាន់តែ​ស៊ីជម្រៅ​ថែមទៀត ។

    ពេលផ្តល់​បទសម្ភាសន៍ លោកMartinJacques អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​សកលវិទ្យាល័យ​Cambridge​ប្រទេសអង់គ្លេស​បានថ្លែងថា ទស្សនៈអំពី​សហគមន៍​រួមវាសនា​តែមួយ​នៃមនុស្សជាតិ​ដែល​លោក​ស៊ីជីនភីង​បានលើកឡើង​ក្នុងសម័យ​សកលភាវូបនីយកម្ម​គឺជា​មូលដ្ឋាន​សំខាន់​នៃការ​អភិវឌ្ឍ​សង្គម​មនុស្សជាតិ ការប្រែប្រួល​យ៉ាងខ្លាំង​នៃ​ប្រទេសចិន​និង​ការចាប់អារម្មណ៍​ទៅលើ​អនាគត​របស់ប្រទេសចិន​មានសារសំខាន់ បើមើល​ពី​អត្ថន័យ​កាន់តែ​ស៊ីជម្រៅ ឃើញថា ប្រទេសចិន​គឺជា​អនាគត ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ