លោក​វ៉ាងយី​ សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Luhut ​Binsar​ Pandjaitan​ បេសកជន​ពិសេស​របស់​ប្រធានាធិបតី ​ឥណ្ឌូណេស៊ី​និងជា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ផែនការ​កិច្ចការ​មហាសមុទ្រ​ឥណ្ឌូ​ណេស៊ី​
2018-04-13 14:34:33  cri  Web Editor:Wei

    

   លោកវ៉ាងយី​ សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Luhut​ Binsar ​Pandjaitan​ បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​និងជា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ផែនការ​កិច្ចការ​មហាសមុទ្រ​ឥណ្ឌូ​ណេស៊ី​នៅ​ក្រុង​ប៉េកាំង​កាលពី​ថៃ្ងទី​១២​ ខែ​មេសា។​

    ថែ្លង​ក្នុង​កិច្ចជំនួប​ លោក​វ៉ាងយី​បាន​ថែ្លងថា​ ប្រទេសចិន​រីករាយ​រួមគ្នា​ខិតខំ​ជាមួយ​ភាគី​ឥណ្ឌូណេស៊ី​ដើម្បី​ធ្វើការ​ជាមួយ​ឥណ្ឌូណេស៊ី​ដើម្បី​ជំរុញ​ការកសាង​ផ្លូវដែក​ល្បឿន​លឿន​ពី​ក្រុង​ហ្សាកាតា​ដល់​ក្រុង​បានដុង​ជា​បន្តបន្ទាប់​ ធ្វើការ​ពិគ្រោះពិភាក្សា​យ៉ាង​វិជ្ជមាន​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ចម្រុះ​នៅតំបន់​ព្រមទាំង​ពង្រីកទំហំ​នូវ​លទ្ធផល​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ​បន្ថែមទៀត​ផងដែរ។​

    ជាការ​ឆ្លើយតប​ លោក​ Luhut​ Binsar​ Pandjaitan​ បាន​ថែ្លងថា​ ប្រទេស​ឥណ្ឌូណេស៊ី​រីក​រាយ​រួម​សហការ​ជាមួយ​ប្រទេស​ចិន​ដើម្បី​អនុវត្ត​ឲ្យបាន​ល្អ​នូវ​មតិ​ឯកភាពគ្នា​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ បង្កើន​ការបា្រស្រ័យ​ទាក់ទង​គ្នា​ជាន់ខ្ពស់​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រទេស​ទាំងពីរ​និង​តំបន់​នេះ​ទៀតផង៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ