អំឡុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​ហូឡង់​ លោក​លីខឺឈាង​គូស​បញ្ជាក់​ថា​ នឹង​ពង្រីកទំហំ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅ​វិញ​ទៅមក​ឥត​ឈប់ឈរ
2018-04-13 13:11:42  cri  Web Editor:Wei

    នៅ​ក្រុង​ប៉េកាំង​ លោក​លីខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Mark​ Rutte​ នាយករដ្ឋមន្ត្រី​ហូឡង់​ដែល​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិន​កាលពី​រសៀល​ថៃ្ងទី​១២​ ខែ​មេសា។​

     ថែ្លង​ក្នុង​កិច្ចជំនួប​ លោកលីខឺឈាង​បាន​លើកឡើង​ថា​ ប្រទេសចិន​រីករាយ​ធ្វើឲ្យ​យ៉ាង​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ហូឡង់​លើ​គ្រប់វិស័យ​ ដូចជា​កសិកម្ម​ ហិរញ្ញវត្ថុ​ បច្ចេកវិទ្យា​ជាដើម​ដើម្បី​ពង្រីកទំហំ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​ឥត​ឈប់ឈរ។​

    លោកលីខឺឈាង​បាន​ដៅបញ្ជាក់​ថា​ ភាគីចិន​រំពឹងថា​ ប្រទេសហូឡង់​នឹង​ដើរតួនាទី​ជា​ក្បាលស្ពាន​នៃ​កិច្ចសហប្រតិបត្តិការ​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ដើម្បី​ជំរុញ​ដំណើរការ​កិច្ចចរចារ​នៃ​កិច្ចព្រមព្រៀង​វិនិយោគទុន​រវាង​ចិន​និង​អឺរ៉ុប​ព្រមទាំង​ជំរុញ​ទំនាក់ទំនង​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ឲ្យ​អភិវឌ្ឍ​ប្រកប​ដោយ​តុល្យភាព​ទៀត​ផង។​

    ជា​ការឆ្លើយ​តប​ លោក​ Mark ​Rutte ​បាន​ថែ្លងថា​ ប្រទេស​ហូឡង់​រីករាយ​រួម​សហការ​ជា​មួយ​ប្រទេសចិន​ បង្កើន​ការប្រាស្រ័យ​ទាក់ទងគ្នា​និង​កិច្ចជំនួបពិភាក្សា​ជា​យុទ្ធសាស្រ្ត​បន្ថែមទៀត​ ហើយ​ធ្វើឱ្យ​យ៉ាងស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ​និង​ទំនាក់ទំនង​រវាង​សហភាពអឺរ៉ុប​និងចិន​ឲ្យ​ឈានដល់​កម្រិតថ្មី​តទៅ​ទៀត​ផងដែរ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ