អំឡុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​លីខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​ថែ្លងថា​ ភាគីចិន​រីករាយ​បង្កើន​ការ​តភ្ជាប់​គ្នា​រវាង​គំនិត​ផ្តួច​ផ្តើម​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវមួយ​ជាមួយ​និង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​របស់​ឥណ្ឌូណេស៊ី​
2018-04-13 13:08:26  cri  Web Editor:Wei

    លោក​លីខឺឈាង​ នាយករដ្ឋមមន្រ្តី​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Luhut​Binsar​ Pandjaitan​ បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​និងជា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ផែនការ​កិច្ចការ​មហាសមុទ្រ​ឥណ្ឌូណេស៊ី​កាលពី​រសៀល​ថៃ្ងទី​១២​ ខែ​មេសា​នៅ​ក្រុង​ប៉េកាំង។​

    ថែ្លង​ក្នុងកិច្ចជំនួប​ លោក​លីខឺឈាង​បាន​ថែ្លងថា​ ប្រទេស​ចិន​រីករាយ​ក្នុងការ​បង្កើន​ការ​បា្រ​ស្រ័យ​ទាក់ទង​គ្នា​ជាន់ខ្ពស់​ជា​មួយ​ប្រទេស​ឥណ្ឌូណេស៊ី​យ៉ាង​ជិតស្និទ្ធ​ បង្កើន​ការ​ត​ភ្ជាប់​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ខែ្ស​ក្រវាត់មួយ​និង​ផ្លូវមួយ​ជាមួយ​និង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​របស់​ឥណ្ឌូ​ណេស៊ី ហើយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ​ ដូចជា​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ការ​វិនិយោគ​ជាដើម​ដើម្បី​ធ្វើឲ្យ​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌូណេស៊ី​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះទេ​ ថែមទាំង​អំណោយផល​ដល់​ការ​ជំរុញ​សន្តិភាព​ ស្ថិរភាព​និង​ភាពរុងរឿង​ថ្កុំថ្កើង​នៃ​តំបន់​ទៀតផង។​

    ជាការ​ឆ្លើយតប​ លោក ​Luhut​ Binsar​ Pandjaitan​ បាន​ថែ្លងថា​ ដំណើរ​ទស្សនកិច្ច​លើកនេះ​របស់ខ្ញុំ​ទៅកាន់​ប្រទេស​ចិន​ដែល​ក្នុងនាមជា​បេសកជន​ពិសេស​របស់​លោក​ប្រធា​នាធិបតី​ Joko​ Widodo​ គឺមាន​គោលដៅ​ដើម្បី​ជំរុញ​ការតភ្ជាប់គ្នា​ជា​យុទ្ធសាស្រ្ត​រវាង​គំនិត​ផ្តួចផ្តើម​ខែ្សក្រវាត់​មួយ​និង​ផ្លូវមួយ​របស់​ប្រទេសចិន​ជាមួយ​និង​ច្រករបៀង​សេដ្ឋកិច្ច​ចម្រុះ​ក្នុង​តំបន់​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ភាគី​ទាំងពីរ​ព្រមទាំង​សម្រេចបាន​នូវ​ផលប្រយោជន៍​ដែល​ផ្តល់​ដល់គ្នា​ទៅ​វិញ​ទៅមក​និង​ឈ្នះ-ឈ្នះ​ទៀត​ផង៕​

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ