ឥស្សរជន​អ្នកវិភាគ​នៃ​ប្រទេស​ជាច្រើន​បាន​រិះគន់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​បំផ្លាញ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​
2018-04-12 15:09:22  cri  Web Editor:Sun

ទាក់ទិននឹង​វិធានការ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែលបង្ក​ជាជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសចិន​នៅពេលថ្មី​ៗកន្លងទៅនេះ​ ឥស្សរជន​អ្នកវិភាគ​នៃ​ប្រទេស​ជាច្រើន​បាន​បញ្ចេញមតិ​យោបល់​របស់ខ្លួន​ប៉ុន្មាន​ថ្ងៃ​ជាប់ៗថា​ ទង្វើ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​គឺជាការបង្ហាញ​ពីការគ្មាន​ជំនឿចិត្ត​លើខ្លួនឯង​ ​មានតែ​ប្រកាន់ខ្ជាប់​ការចរចា​ទើបអាច​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​​​ វិធានការ​​ពាក់ព័ន្ធ​របស់ភាគី​អាមេរិកនឹង​បំផ្លាញ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ។

លោក​ Kiyoyuki ​seguchi ​ប្រធាន​ស្រាវជ្រាវនៃ​មន្ទីរស្រាវជ្រាវ​យុទ្ធសាស្ត្រ​ជាសកល​នៃ​ក្រុមហ៊ុន​ Canon ​របស់ជប៉ុន​បាន​សម្គាល់ថា ​ទង្វើនៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកជា​ការសម្រេច​គោលនយោបាយ​ខុសឆ្គង ។ ​បើមើល​ក្នុង​រយៈកាលខ្លី ​ការគាំពារនិយម​ផ្នែកពាណិជ្ជកម្ម​នឹង​បង្កើន​សម្ពាធ​របស់​អ្នកប្រើប្រាស់​និង​ដំឡើង​ដើមទុន​របស់​សហគ្រាស បើ​មើល​ក្នុង​រយៈកាល​មធ្យមនិង​យូរ​ ​នឹងកាត់បន្ថយ​កម្លាំង​ប្រកួតប្រជែងនៃ​សហគ្រាស​សហរដ្ឋអាមេរិក ​រហូតដល់​នាំឲ្យសេដ្ឋកិច្ច​ធ្លាក់ចុះ​ក្នុងក្របខ័ណ្ឌ​ពិភពលោក​ទៀតផង ។

អត្ថបទអត្ថាធិប្បាយ​នៃកាសែត​ Handelsblatt ​របស់អាល្លឺម៉ង់​សម្គាល់ថា​ ឆ្លងតាម​ការអនុវត្ត​គោលនយោបាយ​គាំពារនិយម​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​គ្រាន់តែអាច​រៀនពី​ចំណេះដឹង​មូលដ្ឋាន​អំពី​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយបរទេស​ប៉ុណ្ណោះ​ គឺ​នៅទីបំផុត ​ដើមទុនខ្ពស់​ដែល​បណ្តាល​មកពី​ពន្ធគយ​នឹងត្រូវ​រ៉ាប់រង​ដោយ​សហគ្រាស​និង​អ្នកប្រើប្រាស់​របស់​សហរដ្ឋអាមេរិក ។

    លោក ​Ken ​Ogenberg ​គ្រូបង្រៀន​ផ្នែក​សេដ្ឋសាស្ត្រ​មួយរូបនៃ​សកលវិទ្យាល័យ​ Kenyatta​ របស់​កេនយ៉ា​បាន​សម្គាល់ថា ​អាកប្បកិរិយា​របស់ប្រទេសចិន​បានបង្ហាញថា​ សណ្តាប់ធ្នាប់នៃ​ពាណិជ្ជកម្ម​ពហុភាគីមិន​អាចត្រូវ​រង​ការបំផ្លាញ​នោះទេ ​ដែល​វានឹង​លើកទឹកចិត្ត​ដល់​ប្រទេស​ផ្សេងទៀត​ឲ្យនិយាយ​ថា​"​ទេ"​ចំពោះ​របាំង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ ហើយ​លើកកម្ពស់​ជំនឿចិត្ត​​​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​ដទៃ​ទៀត ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ