ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​មិន​បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​​នៃ​​សេចក្តី​សម្រេច​ចិត្ត​អំពី​រឿង​​វាយប្រហារ​ដោយ​អាវុធ​គីមីនៅ​​ស៊ីរី​ដែលតាក់តែងឡើង​ដោយ​អាមេរិក​និង​រុស្ស៊ី​​នោះ​ទេ
2018-04-12 15:27:09  cri  Web Editor:Li

 ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ធ្វើការបោះឆ្នោត​​សម្រេច​​​ទៅលើសេចក្តី​ព្រាងច្បាប់​​នៃ​សេចក្តីសម្រេច​ចិត្ត​អំពី​យន្តការ​ស៊ើប​អង្កេត​ចំពោះ​រឿង​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ីរី​ដែលសេចក្តី​ព្រាង​មួយច្បាប់​តាក់តែង​​ឡើង​ដោយ​អាមេរិក​និង​២ច្បាប់​ទៀតតាក់តែ​ងឡើង​​ដោយ​រុស្ស៊ី​  ជា​លទ្ធិផល​ សេចក្តី​ព្រាង​ច្បាប់​ទាំង​ ៣​សុទ្ធតែ​មិន​ត្រូវ​បាន​អនុម័តនោះ​ទេ​។

 លោក WuHaitao តំណាង​រង​ប្រទេស​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍នៅ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ថា​ ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​មាន​គំនិត​ឯកភាព​គ្នាលើ​​ការ​ថ្កោលទោស​ចំពោះ​រឿង​វាយប្រហារ​ដោយ​អាវុធ​គីមី​ដែល​កើត​ឡើងនៅ​ក្នុង​ដែន​​ស៊ីរ៊ី​  ព្រម​ទាំង​ទាមទារ​ឲ្យ​បង្កើត​យន្តការ​ស៊ើបអង្កេត​ថ្មី​ដើម្បី​ស៊ើបឲ្យ​បាន​ច្បាស់​នូវ​ភាគី​ទទួល​​​ខុសត្រូវ​ ។ ដូច្នេះ​ ភាគី​ពាក់ព័ន្ធ​នានា​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវតែរក្សា​ការ​​រួម​សាមគ្គី​គ្នា​ ចាត់ទុក​ក្រុម​ប្រឹក្សា​សន្តិសុខ​និង​អង្គការ​ហាម​ឃាត់​​អាវុធ​គីមីជាវិធី​សាស្ត្រ​​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា​អាវុធ​គីមីនៅ​ស៊ីរី​  និង​ឆ្លងតាម​ការ​សម្របសម្រួលគ្នា​​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សមរម្យ​ ។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ