អគ្គនាយករងនៃ​​អគ្គនាយក​ដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​រំពឹង​ពី​ការ​បង្កើត​សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី
2018-04-12 15:23:53  cri  Web Editor:Li

    សន្និសីទ​កំពូល​ស្តីពីប្រព័ន្ធ​សារព័ត៌មាន​អាស៊ី​បាន​បើក​ធ្វើ​ក្នុង​អំឡុង​ពេល​រៀបចំ​ធ្វើ​សន្និសីទ​ប្រចាំ​ឆ្នាំ​ ២០១៨ នៃ​វេទិកា​អាស៊ីក្រុង​ប៉អៅ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅនេះនៅ​ខេត្ត​ហៃណានប្រទេស​ចិន​​ ។

លោក​ជ័យ​ សោភា​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជាដែល​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​បាន​ថ្លែង​ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នៃ​វិទ្យុយើង​ខ្ញុំ​ថា​ សន្និសីទ​លើកនេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​គ្រាប់​ប្រសើរ​​​ ។ លោក​រំពឹង​ពី​ការ​ បង្កើត​សម្ព័ន្ធ​​សារព័ត៌មាន​អាស៊ី  ដើម្បី​ឲ្យ​សំឡេង​អាស៊ីត្រូវ​បាន​ផ្សព្វផ្សាយ​កាន់តែ​​​ទូលំទូលាយ​​ ។

​    ក្នុង​អំឡុង​ពេល​​សន្និសីទ​កំពូល​នេះ​   លោក​ជ័យ សោភាត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​នៃ​​អនុវេទិកា​ទីមួយ​ក្រោម​ប្រធាន​បទ​  "   ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​​លើ​វិស័យសារព័ត៌មានជួយជំរុញ​ដល់​ការបង្កើត​សហគមន៍​រួម​វាសនា​អាស៊ី  " ។ លោក​បាន​ឯកភាព​ចំពោះសុន្ទរកថា​របស់លោក HuangKunming សមាជិក​ការិយាល័យ​នយោបាយមជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ឃោសនាការ​ចិន​ ដែលមាន​ខ្លឹម​សារ​ពាក់ព័ន្ធ​នឹង​​ការ​ដើរតួនាទី​យ៉ាង​ពេញលេញនូវ​​ការ​ផ្សាយ​ព័ត៌មានវិជ្ជមាន ។ ការ​ផ្សាយ​ព័ត៌មាន​ត្រូវ​តែ​សមស្រប​នឹង​ក្រមសីលធម៌​និង​វិជ្ជាជីវៈសារព័ត៌មាន​ និង​ធានាពី​ការពិតនៃ​ព័ត៌មាន ​។​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ