ក្រសួង​ការ​បរទេស​ចិន​បង្ហាញ​ថា​ការ​ពង្រីក​ការ​បើក​ទូលាយ​​ចំពោះ​បរទេស​របស់​ប្រទេស​ចិន​មិន​រង​ការ​រំខាន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ទេ ​ហើយ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ក៏​មិន​អាច​បង្ក​ជា​ការ​រំខានបាន​ដែរ
2018-04-12 15:46:41  cri  Web Editor:Ma

​ថ្ងៃ​ទី​១១​ខែ​មេសា ​លោក​GengShuangអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា ​ប្រទេស​ចិន​បាន​ប្រកាស​ពី​វិធានការ​សំខាន់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បើក​ទូលាយ​ចំពោះ​បរទេស​គឺ​គ្មាន​ទំនាក់ទំនង​អ្វី​ជា​មួយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​អាមេរិក​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។​ការ​ពង្រីក​ការ​បើក​ទូលាយ​​ចំពោះ​បរទេស​របស់​ប្រទេស​ចិន​គឺ​មិន​រង​ការ​រំខាន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ទេ ​ហើយ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ក៏​មិនង​អាច​បង្ក​ជា​ការ​រំខាន​បាន​ដែរ។

មាន​ដំណឹង​បាន​ផ្សាយ​ថា ​ភាគី​ចិន​បាន​ប្រកាស​ពី​វិធានការ​ថ្មី​ស្តីពី​ការ​ពង្រីក​ការ​បើក​ទូលាយ​​ចំពោះ​បរទេស​នា​ពេល​កន្លង​ទៅ​នេះ​គឺ​បាន​គ្រប​ដណ្តប់​លើ​វិស័យ​រថយន្ត​និង​កម្មសិទ្ធិបញ្ញា។​វិស័យ​ទាំង​នេះ​វា​ស៊ីគ្នា​ជា​មួយ​និង​វិស័យ​ដែល​អាមេរិក​ធ្លាប់​បាន​សំដែង​ការ​ចាប់​អារម្មណ៍​កាល​ពី​ពេល​មុន​។លោក​GengShuangបាន​គូស​បញ្ជាក់​អំពី​រឿង​នេះ​ថា ​អ្នក​ដែល​យល់​ដឹង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ចិន​សុទ្ធ​តែ​ដឹង​ថា ​ការ​ដាក់​ចេញ​គោល​នយោបាយ​សម្រេច​ចិត្ត​សំខាន់​ៗ​ជា​ច្រើន​បែប​នេះ​គឺ​ចាំបាច់​ត្រូវ​តែ​គិត​ពិចារណា​ម្តង​ហើយ​ម្តង​ទៀត​និង​ធ្វើ​ការ​ចាត់ចែង​យ៉ាង​មធ្យ័ត​ ការ​ទាំង​នេះ​មិន​អាច​សម្រេច​បាន​ក្នុង​ពេល​ខ្លី​នោះ​ទេ។​វិធានការ​ដែល​ភាគី​ចិន​បាន​ដាក់​ចេញ​លើក​នេះ​គឺ​ជា​ជំហាន​សំខាន់​ដើម្បី​អនុវត្ត​របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​និង​របាយការណ៍​ការងារ​រដ្ឋាភិបាល ​ជា​ប្រតិបត្តិការ​សំខាន់​ដែល​ប្រទេស​ចិន​ធ្វើ​ឡើង​សម្រាប់​ការ​បើក​ទូលាយ​ដោយ​ម្ចាស់ការ​ដែល​អនុលោម​តាម​សេចក្តី​ត្រូវការ​ ​តារាង​ពេល​វេលា​និង​ផែនទី​បង្ហាញ​ផ្លូវ​របស់​ខ្លួន​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ