ភាគី​ចិន​បង្ហាញ​ថា​ត្រូវ​តែ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​នូវ​ការ​ពិត​នៃ​ករណី​ដែល​សង្ស័យ​ថា​មាន​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ីរី
2018-04-12 15:46:03  cri  Web Editor:Ma

    ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បោះ​ឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​នៃ​សេចក្តី​សម្រេច​ចិត្ត​៣​ច្បាប់​ជុំវិញ​បញ្ហា​ប្រើ​ប្រាស់​អាវុធ​គីមី​នៅ​ស៊ីរី​នៅ​ថ្ងៃ​ទី​១១​ខែ​មេសា ​ដែល​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​មិន​ត្រូវ​បាន​អនុម័ត​ទេ។លោក​GengShuangអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ​ដដែល​ថា ​ភាគី​ចិន​មាន​សោកស្តាយ​ណាស់​ចំពោះ​លទ្ធផល​បែប​នេះ ​តែ​ភារកិច្ច​បន្ទាន់​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​បែប​សង្ស័យ​ថា​មាន​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ីរី​ឲ្យ​បាន​ឆាប់។

    ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​១១​ខែ​មេសា​ លោក​GengShuangបាន​ថ្លែង​នៅ​ពេល​ឆ្លើយ​សំណួរ​ថា ​ភាគី​ចិន​ប្រឆាំង​ជាប់​រហូត​នូវ​រាល់​ប្រទេស​ អង្គការ​ឬបុគ្គល​ណា ​​ប្រើ​ប្រាស់​អាវុធ​គីមី​ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ឬ​ក្នុង​គោលបំណង​អ្វី​ក៏​ដោយ។​ជា​និច្ចកាល​ប្រទេស​ចិន​តែងតែ​ផ្តួច​ផ្តើម​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ត្រូវ​ពិគ្រោះពិភាក្សា​គ្នា​ដោយ​ភាព​អត់ធ្មត់​ និង​ប្រមូល​ផ្តុំ​គំនិត​ឯកភាព​រួម​ដើម្បី​បញ្ចេញ​សំឡេង​សាមគ្គី​គ្នា​ជា​ឯកឆ្ឆន្ទ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ