ប្រទេសអាល់ហ្សេរី​ធ្វើ​ពិធីកាន់ទុក្ខ ៣ ថ្ងៃ​ចំពោះ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​យោធា
2018-04-12 10:53:12  cri  Web Editor:Xu

    ថ្ងៃទី ១១ ខែមេសា ទីស្តីការ​ប្រធានាធិបតី​អាល់ហ្សេរី​បានប្រកាសថា ចាប់ពី​ថ្ងៃចេញ​សារាចរ​ទៅ នឹង​ធ្វើពិធី​កាន់ទុក្ខ​ទូទាំង​ប្រទេស​ចំនួន ៣ ថ្ងៃ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​យោធា​ដែល​កើតឡើង​ក្នុង​ថ្ងៃដដែល​នោះ ។

    សូម​បញ្ជាក់ថា ព្រឹក​ថ្ងៃទី ១១ ខែមេសា យន្តហោះ​ដឹកសម្ភារៈ​យោធា​មួយគ្រឿង​បានធ្លាក់​នៅឯ​វាលស្រែ​បន្ទាប់ពី​ហោះចេញពី​ព្រលានយន្តហោះ​យោធា​Boufarik ខេត្តBlida ភាគខាងជើង​អាល់ហ្សេរី​មិនជា​យូរប៉ុន្មាន ។ គិត​រហូតដល់​បច្ចុប្បន្ន ជនរងគ្រោះ​មានចំនួន​ដល់ទៅ ២៥៧ នាក់ ក្នុងនោះ​រួមមាន​បុគ្គលិក​បម្រើការ​លើយន្តហោះ ១០ នាក់​ផងដែរ ។ ជនរងគ្រោះ​ភាគច្រើន​ជា​យោធា​និង​សមាជិក​គ្រួសារ​របស់​ពួកគេ ។ នេះជា​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ធ្ងន់ធ្ងរបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាល់ហ្សេរី ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ