អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ថ្លែងថា លោក​ប្រធានរដ្ឋ​ចិន​ស៊ីជីនភីង​ប្រកាសពី​វិធានការថ្មី​សម្រាប់​ការបើកទូលាយ​ធ្វើឲ្យ​ក្នុងតំបន់​និង​ពិភពលោក​សុទ្ធតែអាច​ទទួលបាន​ផលប្រយោជន៍
2018-04-12 10:52:47  cri  Web Editor:Xu

    ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​នៃវិទ្យុ​យើងខ្ញុំ​នៅថ្ងៃទី ១០ ខែមេសា លោកជ័យសោភា អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​បានថ្លែងថា សុន្ទរកថា​គន្លឹះ​របស់​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​ដែល​បានថ្លែង​ក្នុង​ពិធី​បើកធ្វើ​សន្និសីទ​ប្រចាំឆ្នាំ ២០១៨ នៃ​វេទិកា​អាស៊ី​ក្រុងប៉អៅ​គឺមានសារៈ​សំខាន់ វិធានការថ្មី​មួយចំនួន​អំពី​ការបើកទូលាយ​របស់​ប្រទេសចិន​ដែល​លោកស៊ីជីនភីង​បាន​ប្រកាសនោះ​នឹងធ្វើឲ្យ​ក្នុងតំបន់​និង​ពិភពលោក​សុទ្ធតែអាច​ទទួលបាន​ផលប្រយោជន៍ ។

    លោក​ថ្លែងថា គំនិត​ផ្តួចផ្តើម​ដែល​លោកស៊ីជីនភីង​បាន​លើកឡើង​អំពី​ការកសាង​សហគមន៍​រួមវាសនា​តែមួយ​នៃមនុស្សជាតិ​គឺប្រកបដោយ​អត្ថន័យ​ដ៏សំខាន់ ។ ពិភពលោក​គឺជា​អង្គធាតុរួម​មួយ ប្រទេស​នីមួយៗ​សុទ្ធតែ​កំពុង​ធ្វើកិច្ចខិតខំ​ដើម្បី​ស្វែងរក​ការរីកចម្រើន ។ យើង​សង្ឃឹមអាច​រួមរស់​ជាមួយគ្នា​ដោយ​ចុះសម្រុង មានសន្តិភាព​ស្ថិរភាព រីកចម្រើន​ជាមួយគ្នា សហការគ្នា​និង​ឈ្នះ-ឈ្នះ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ