សន្និសីទ​ប្រចាំឆ្នាំ​២០១៨​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​បិទបញ្ចប់​
2018-04-12 15:52:05  cri  Web Editor:Wei

    សន្និសីទ​ប្រចាំឆ្នាំ​២០១៨​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​បាន​បិទបញ្ចប់​កាលពី​រសៀល​ថ្ងៃទី​១១​ខែ​មេសា​ នៅ​ក្រុង​ប៉អៅ​ ខេត្ត​ហៃណាន​ប្រទេសចិន។​តំណាង​ជាង​២០០០​រូប​ដែល​មកពី​ប្រទេស​និង​តំបន់​ចំនួន​៦៣​បាន​ជួបជុំគ្នា​នៅទី​កនែ្លង​នេះ។​

    លោកស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​បើកធ្វើ​សន្និសីទ​ប្រចាំឆ្នាំ​លើកនេះ​ព្រមទាំង​ថែ្លង​សុន្ទរកថា​គន្លឹះ។​

    លោក​Zhou​ Wen ​zhong ​អគ្គលេខាធិការ​នៃ​វេទិកានេះ​បាន​ថែ្លង​ក្នុង​សន្និសីទ​សារព័ត៌មាន​បិទបញ្ចប់​សន្និសីទ​ប្រចាំឆ្នាំ​លើកនេះ​ថា​ សន្និសីទ​លើកនេះ​សម្រេចបាន​ដោយ​ជោគជ័យ​នូវ​គោលដៅ​ដែលបាន​គ្រោងទុក​ ​ហើយ​បាន​បញ្ចេញ​សំឡេងនៃ​តំបន់អាស៊ី​ជុំវិញ​ប្រធានបទ​នៃ​សន្និសីទ​ប្រចាំឆ្នាំ​លើកនេះ​ព្រមទាំង​កកើត​ទៅជា​គំនិតឯកភាពរួម​នៃ​តំបន់អាស៊ី​ផងដែរ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ