លោក​វ៉ាងយី​ សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​នឹង​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ព្រមទាំង​ធ្វើជា​សហអធិបតី​នៃ​ការរៀបចំ​ធ្វើ​កិច្ចសន្ទនា​សេដ្ឋកិច្ច​ជាន់​ខ្ពស់​លើក​ទី៤​រវាង​ចិន​និង​ជប៉ុន​
2018-04-12 15:51:27  cri  Web Editor:Wei
    លោក​ Geng​ Shuang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃទី​១១​ ខែ​មេសា​ថា​ លោកវ៉ាងយី ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន​នឹង​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​ថៃ្ងទី​១៥ ​ដល់​ថៃ្ងទី​១៧​ ខែ​មេសា​ខាង​មុខនេះ​តាម​ការអញ្ជើញ​ព្រមទាំង​ធ្វើជា​សហអធិបតី​នៃ​ការរៀបចំ​ធ្វើ​កិច្ចសន្ទនា​សេដ្ឋកិច្ច​ថ្នាក់ខ្ពស់​លើកទី​៤​រវាង​ចិន​និង​ជប៉ុន​ជាមួយ​លោក ​Taro Kono​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ជប៉ុន​ទៀត​ផង៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ