លោក​វ៉ាងឈីសាន​ អនុប្រធាន​រដ្ឋចិន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​អង់គ្លេស​ដែល​ទៅ​ចូលរួម​កិច្ចសន្ទនា​រវាង​គណបក្ស​នយោបាយ​ចិន​និង​អង់គ្លេស​លើកទី​១០
2018-04-12 15:26:48  cri  Web Editor:Wei

    

    ថៃ្ងទី​១១ ​ខែ​មេសា​ លោក​វ៉ាងឈីសាន​ អនុប្រធាន​រដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​អង់គ្លេស​ដែល​ទៅ​ចូលរួម​កិច្ចសន្ទនា​រវាង​គណបក្ស​នយោបាយ​ចិន​និង​អង់គ្លេស​លើកទី​១០​ដែល​ដឹកនាំ​ដោយ​លោក​ David​ Lidington​ ប្រធាន​ខុទ្ទកាល័យ​នៃ​ទីស្តីការគណៈរដ្ឋមន្រ្តី​អង់គ្លេស​នៅ​ទីស្តីការ​រដ្ឋ​ Zhong​ Nan​ Hai ក្រុង​ប៉េកាំង។​

    លោក​វ៉ាងឈីសាន​បាន​ថែ្លងថា​ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការ​រៀបចំ​កិច្ចសន្ទនា​រវាង​គណបក្ស​នយោបាយ​ចិន​និង​អង់គ្លេស​ ហើយ​រំពឹងថា​ ភាគី​ទាំងពីរ​នឹង​អាច​សម្លឹងមើល​ទៅ​អនាគត​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​យល់ដឹង​ឲ្យ​បាន​ជ្រាល​ជ្រៅ​អំពី​ប្រវត្តិសាស្រ្ត​និង​ការពិត​រវាង​គ្នា​និង​គ្នា​ដើម្បី​កសាង​យុគសម័យ​មាស​នៃ​ទំនាក់ទំនង​ចិន​និង​អង់គ្លេស​ក្នុង​យុគសម័យ​ថ្មី​នេះ។​

    ជាការ​ឆ្លើយ​តប​ លោក​ David​ Lidington​ បាន​ថែ្លងថា​ សុន្ទរកថា​គន្លឹះ​របស់​លោក​ស៊ីជីនភីង​ ប្រធា​រដ្ឋចិន​ដែល​ថែ្លង​នៅ​ក្នុង​ពិធីបើក​វេទិកា​អាស៊ី​ក្រុងប៉អៅ​គឺជា​ការ​លើកទឹក​ចិត្ត​មួយ។​យើង​រំពឹងថា​ ភាគីទាំងពីរ​នឹង​បន្ត​ជំរុញ​ឲ្យ​ស៊ីជម្រៅ​នូវ​ការប្រាស្រ័យ​ទាក់ទង​គ្នា​លើ​គ្រប់វិស័យ​ដើម្បី​ធ្វើឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​អាច​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ច​សហប្រតិបត្តិការ​តទៅ​ទៀត៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ