បទអត្ថាធិប្បាយ​របស់​ស្ថានីយ​ទូរទស្សន៍​មជ្ឈិម​ចិន​បង្ហាញ​ថា ​ភាគីចិន​រីករាយ​មើលឃើញ​សហរដ្ឋអាមេរិក​ផ្ញើ​សញ្ញាវិជ្ជមាន​ ហើយ​យើង​មិនត្រឹមតែ​ត្រូវ​ស្តាប់​ពាក្យសំដី​របស់​សហរដ្ឋអាមេរិក​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏​ត្រូវ​មើល​សកម្មភាព​របស់​គេ​ផងដែរ​
2018-04-11 18:21:17  cri  Web Editor:Sun

    លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាសំខាន់នៅវេទិកាអាស៊ីក្រុងប៉អៅដើម្បីពន្យល់ពីគោលនយោបាយពង្រីក​កំណែទម្រង់និងការបើកទូលាយថែមទៀត​និងវិធានការសំខាន់ៗរបស់ប្រទេសចិនកាលពី​ថ្ងៃទី១០​ខែមេសា​ សុន្ទរកថារបស់លោកប្រធានរដ្ឋចិន​ ស៊ីជីនភីងត្រូវបានវាយតម្លៃជាវិជ្ជមានពីសហគមន៍អន្តរជាតិ។ដូច្នេះ​ លោកត្រាំ ​ប្រធានាធិបតីអាមេរិកក៏បានឆ្លើយតបជាវិជ្ជមានចំពោះរឿងនេះផងដែរ។

    អ្នកធ្វើអត្ថាធិប្បាយពិសេសរបស់ស្ថានីយទូរទស្សន៍មជ្ឈិមចិនបានថែ្លងថា​ សុន្ទរកថាគន្លឹះ​របស់លោកស៊ីជីនភីង​ ប្រធានរដ្ឋចិននៅឯពិធីបើកនៃវេទិកាអាស៊ីក្រុងប៉អៅបានអធិប្បាយពីគោលនយោបាយពង្រីក​កំណែទម្រង់និងការបើកទូលាយថែមទៀត​និងវិធានការសំខាន់ៗរបស់ប្រទេសចិន ​សុន្ទរកថារបស់លោកប្រធានរដ្ឋចិន​ ស៊ីជីនភីងត្រូវបានវាយតម្លៃជាវិជ្ជមានពីសហគមន៍អន្តរជាតិ។

    តាំង​ពី​ប្រទេស​ចិន​បាន​ធ្វើ​កំណែទម្រង់​និង​បើក​ទូលាយ​៤០​ឆ្នាំ​រៀង​មក ​ប្រជាជន​ចិន​បាន​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​បើក​ទូលាយ​ចំពោះ​បរទេស​ដែល​ជា​គោល​នយោបាយ​មូលដ្ឋាន​ជាប់​រហូត​ ​ធ្វើ​កិច្ច​កសាង​តាម​រយៈ​បើក​ទ្វារ​ជាតិ ​ប្រទេស​ចិន​បាន​ក្លាយ​ទៅ​ជា​ម៉ាស៊ីន​លំនឹង​និង​ប្រភព​ចលករ​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ បាន​រួម​ចំណែក​របស់​ខ្លួន​ដល់​កិច្ចការ​ដ៏​ឧត្តុងឧត្តម​ស្តីពី​សន្តិភាព​និង​ការ​អភិវឌ្ឍ​របស់​មនុស្ស​ជាតិ។

    អ្នក​អត្ថាធិប្បាយ​ពិសេស​នៃ​ទូរទស្សន៍​CCTVបាន​ថ្លែងទៀត​ថា​ លោក YiGang អភិបាល​ធនាគារ​ប្រជាជន​ចិន​បាន​ប្រកាស​វិធានការជាក់លាក់និង​តារាង​ពេល​វេលា​សម្រាប់​ពង្រីក​ការ​បើកទូលាយ​នូវ​របរហិរញ្ញវត្ថុ ។ នេះបាន​បង្ហាញ​ឲ្យ​ឃើញថា​ ពី​ដើម​មក​ ប្រទេសចិន​ជា​ប្រទេស​មួយដែលអនុវត្ត​តាម​ពាក្យ​សន្យា​​ ។ បើសិន​ជា​ភាគីអាមេរិក​ទទូចចង់បង្កសង្គ្រាម​ពាណិជ្ជកម្ម​ នោះ​នឹង​បាត់បង់កាលានុវត្តភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត​រវាង​ប្រទេស​ទាំងពីរ​ នឹង​បាត់បង់នូវ​កាលានុវត្តភាព​នៃ​ការ​បើកទូលាយ​និង​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​ ។

    យើង​រីករាយ​ឃើញ​ភាគីអាមេរិក​បញ្ចេញ​សញ្ញាវិជ្ជមាន​ ប៉ុន្តែគប្បី​ស្តាប់គេ​និយាយ​ក៏ត្រូវ​មើល​គេធ្វើយ៉ាង​ម៉េចដែរ​ សំខាន់គឺ​មើលទង្វើ​បន្ទាប់មក​របស់គេ ​។ យើង​សង្ឃឹមភាគី​អាមេរិកត្រូវតែ​យល់ច្បាស់​នូវ​ស្ថានការណ៍​ ទង្វើ​បង្ខំទិញ​បង្ខំលក់​ដែល​មាន​សំណូមពរ​ហួសហេតុនិង​ធ្វើ​ឯកតោភាគីនិយម​សុទ្ធតែ​មិនអាច​ត្រូវទទួលបាន​នោះទេ ។ ​បច្ចុប្បន្ននេះ ​ការទាក់ទងគ្នានិង​អភិវឌ្ឍជា​ចរន្ត​អភិវឌ្ឍនៃ​ពិភពលោក​ នេះក៏ត្រូវការ​មានប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគីជា​កាធានា ​ការប្រឆាំង​ឯកតោភាគីនិយម ​ត្រូវតែ​ប្រកាន់ខ្ជាប់​គោលការណ៍​ដែលផ្តល់​ផលប្រយោជន៍​គ្នាទៅ​វិញទៅមក ​ទើបអាច​ទទួលស្ថានភាព​ឈ្នះ-ឈ្នះ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ