កំណើននៃ​សន្ទស្សន៍ ​CPI និង​ PPI របស់​ប្រទេសចិន​នៅខែមីនា​ឆ្នាំនេះ​សុទ្ធតែ​ធ្លាក់ចុះ​បន្តិច​បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំទៅ​​ តាមការប៉ាន់ប្រមាណ ​តម្លៃទំនិញ​នៅពេល​អនាគត​នឹងមាន​ស្ថិរភាព​ជាទូទៅ​
2018-04-11 16:12:01  cri  Web Editor:Sun

តាម​តួលេខ​ដែល​នាយកដ្ឋាន​ស្ថិតិជាតិចិន​បានប្រកាស​នៅថ្ងៃទី១១​ខែមេសា​ឲ្យដឹងថា​ សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​ហៅកាត់ CPI របស់ប្រជាជន​ចិន​បាន​ធ្លាក់ចុះ​ចំនួន​១ក្បៀស១​ភាគរយបើ​ប្រៀបធៀប​នឹងខែមុន ​ហើយ​កើនឡើង​២ក្បៀស​១ភាគ​រយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នា​នៃ​ឆ្នាំទៅ​ ​រីឯ​សន្ទស្សន៍​ថ្លៃផលិតករ​ដែល​ហៅកាត់ថា ​PPI ​បានធ្លាក់ចុះ​ចំនួន​សូន្យក្បៀស២​ភាគរយបើ​ប្រៀបធៀបនឹង​ខែមុន ​ហើយ​កើនឡើង​៣ក្បៀស១​ភាគរយបើ​ប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ទៅ​​ ពោលគឺ ​កំណើននៃ​សន្ទស្សន៍ ​CPI និង​ PPI របស់​ប្រទេសចិន​នៅ​ខែមីនាឆ្នាំនេះ​សុទ្ធតែធ្លាក់ចុះ​បន្តិចបន្តួច​បើ​ប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំទៅ ។

លោក​ Xu ​Hongcai ​អគ្គសេដ្ឋវិទូរង​នៃ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​​សេដ្ឋកិច្ច​អន្តរជាតិ​របស់​ប្រទេសចិន​សម្គាល់ថា ​សន្ទស្សន៍ CPI​ នៅខែមីនា​បានប្រែពី​កើនឡើង​នៅខែកុម្ភៈ​ទៅជា​ធ្លាក់ចុះ ​សំខាន់គឺ​រងឥទ្ធិពលពី​កត្តាគ្មាន​ថ្ងៃបុណ្យទាន​ជាដើម ។

    អំពី​និន្នាការនៃ​តម្លៃទំនិញ​នៅពេលអនាគត​ នាយកដ្ឋាន​ស្ថិតិជាតិចិន​បានប៉ាន់ប្រមាណ​បន្ទាប់ពី​ការវិភាគថា​ ពិតមែនតែ​រងឥទ្ធិពលពី​ការប្រែប្រួលនៃ​បរិយាកាស​សេដ្ឋកិច្ច​បរទេសនិង​ការកែសម្រួល​ទំនាក់ទំនង​រវាង​ការផ្គត់ផ្គង់​និងតម្រូវការ​ក្នុងស្រុក​ដែល​នាំឲ្យ​តម្លៃទំនិញ​នឹង​លេច​ចេញ​ការប្រែប្រួល​បន្តិចបន្តួច​ក្តី​ ក៏ប៉ុន្តែ​ការរក្សានូវ​ស្ថិរភាព​ជាទូទៅ​ក្នុង​មួយរយៈពេល​ខាងមុខនេះ​គឺមាន​មូលដ្ឋាននិង​លក្ខខណ្ឌ​គ្រប់គ្រាន់ ​ហើយ​ក៏មាន​ការធានា​ខាងផ្នែក​ផ្គត់ផ្គង់​ដ៏ពេញលេញ​ផងដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ