សហគមន៍​អន្តរជាតិ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សុន្ទរកថា​គន្លឹះ​របស់​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​ក្នុង​ពិធី​បើក​ធ្វើ​សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៨​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ
2018-04-11 17:28:48  cri  Web Editor:Ma

   លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​ធ្វើ​សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៨​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​និង​ថ្លែង​សុន្ទរកថា​គន្លឹះ​កាល​ពី​ថ្ងៃ​១០​ខែ​មេសា។សហគមន៍​អន្តរជាតិ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅ​លើ​សុន្ទរកថា​គន្លឹះ​របស់​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង ​ព្រម​និង​វាយ​តម្លៃ​យ៉ាង​សកម្ម​ទៅ​លើ​ការ​ប្រកាស​អំពី​គោល​នយោបាយ​ប្រកាន់​ខ្ជាប់​ការ​ធ្វើ​កំណែ​ទម្រង់​និង​បើក​ទូលាយ​មិន​ងាករេ​របស់​ប្រទេស​ចិន ​ក៏​ដូច​ជា​ការ​បន្ត​ដាក់​ចេញ​វិធាន​ការ​ដ៏​សំខាន់​សម្រាប់​ពង្រីក​ការ​បើក​ទូលាយ​និង​គំនិត​ផ្តួច​ផ្តើម​សំខាន់​ស្តីពី​ការ​អាស៊ី​ពួតដៃ​គ្នា​បង្កើត​អនាគត​ល្អបវរ​ជា​មួយ​និង​បណ្តា​ប្រទេស​ពិភពលោក​។

      តាម​ដំណឹង​នៃ​កាសែតWallStreetJournalអាមេរិក​បាន​ឲ្យ​ដឹង​ថា ​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​បាន​សន្យា​បន្ធូរបន្ថយ​ក្នុង​កម្រិត​ខ្ពស់​សម្រាប់​ការ​អនុញ្ញាត​ឲ្យ​ចូល​ទី​ផ្សារ​ចិន​ផ្នែក​មុខ​របរ​ហិរញ្ញវត្ថុ​និង​ផលិតកម្ម។​ប្រការ​នេះ​បង្ហាញ​ថា ​ប្រទេស​ចិន​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការ​គាំពារ​ប្រព័ន្ធ​ពាណិជ្ចកម្ម​សេរី។​សញ្ញា​នេះ​ក៏​បាន​នាំ​ឲ្យ​ទី​ផ្សារ​ភាគហ៊ុន​ទូទាំង​ពិភពលោក​ឡើង​ថ្លៃ។

     លោកEiSunHoទី​ប្រឹក្សា​ទី​១​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​តំបន់​ប៉ាស៊ីហ្វិក​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​យល់​ឃើញ​ថា ​​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​បាន​ប្រកាស​ពី​វិធានការ​មួយ​ចំនួន​ស្តីពី​ការ​បើក​ទូ​លាយ​ទី​ផ្សារ​និង​ពង្រីក​ការ​នាំ​ចូល ​ប្រទេស​ជិត​ខាង​ក្នុង​នោះ​រួម​ទាំង​ប្រទេស​ម៉ាឡេស៊ី​ផង​បាន​សំដែង​ការ​កោត​សរសើរ​ចំពោះ​រឿង​នេះ។​សង្ឃឹម​ថា​ប្រទេស​ចិន​បន្ត​គាំទ្រ​និង​លើកតម្កើង​ពាណិជ្ជកម្ម​សេរី​ក្រោម​សភាពការណ៍​ដែល​ការគាំពារ​និយម​និង​ការ​ផ្ទុយ​ពី

​សកល​ភាវូបនីយកម្ម​បាន​ងើប​ឡើង ​ដើម្បី​ប្រឆាំង​នឹង​ការ​គាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម  

ក្នុង​ន័យ​គាំពារអនុភាព​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ