ប្រទេសម៉ាឡេស៊ី​កំណត់យក​ថ្ងៃទី ៩ ខែឧសភា​ដើម្បី​រៀបចំ​ការបោះឆ្នោត​សកល
2018-04-11 14:48:49  cri  Web Editor:Xu

    ថ្ងៃទី ១០ ខែមេសា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ម៉ាឡេស៊ី​បាន​បើកធ្វើ​សន្និសីទពិសេស ដោយបាន​កំណត់យក​ថ្ងៃទី ៩ ខែឧសភា​ដើម្បី​ធ្វើការ​បោះឆ្នោត​សកល ។

    សន្និសីទ​លើកនេះ​បានកំណត់​យក​ថ្ងៃទី ៩ ខែឧសភា​ជាថ្ងៃ​បោះឆ្នោត ថ្ងៃទី ២៨ ខែមេសា​ជាថ្ងៃ​លើកឈ្មោះ​បេក្ខជន​ឈរឈ្មោះ ។ ហើយ​រយៈពេល​ប្រកួតប្រជែង​ការបោះឆ្នោត​គឺពី​ថ្ងៃទី ២៨ ខែមេសា​ដល់​ថ្ងៃទី ៨ ខែឧសភា សរុប ១១ ថ្ងៃ ។

    គួរបញ្ជាក់ថា រដ្ឋសភា​ម៉ាឡេស៊ី​បាន​ត្រូវរំលាយ​ជាផ្លូវការ​នៅ​ថ្ងៃទី ៧ ខែមេសា​ឆ្នាំនេះ ។ ក្រៅពី​រដ្ឋ Sarawak សភា​តាម​រដ្ឋនានា​សុទ្ធតែ​ត្រូវបាន​រំលាយ នឹងធ្វើការ​បោះឆ្នោត​ទន្ទឹមគ្នា​ជាមួយ​រដ្ឋសភា​ជាតិ​ផងដែរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ