លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Duterte ​ប្រធានាធិបតី​ហ្វីលីពីន
2018-04-11 17:24:13  cri  Web Editor:Wei

    លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Duterte ​ប្រធានាធិបតី​ហ្វីលីពីន​នៅ​សណ្ឋាគារជាតិ​ក្រុងប៉អៅ​ ខេត្តហៃណាន​កាលពី​ថៃ្ងទី​១០​ ខែ​មេសា។​

    ថែ្លង​ក្នុង​កិច្ចជំនួប​ លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា​ ប្រទេស​ចិន​ចាត់ទុក​សមាគម​អាស៊ាន​ជា​ទិសដៅ​អាទិភាព​នៃ​កិច្ចការទូត​ជាមួយ​បណ្តាប្រទេស​ជិតខាង​របស់​ប្រទេស​ចិន​ឆ្នាំនេះជា​ខួប​ទី​១៥​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្រ្ត​រវាង​ចិន​និង​អាស៊ាន​និងជា​ឆ្នាំ​ច្នៃប្រឌិតថ្មី​រវាង​ចិន​និង​អាស៊ាន​ ប្រទេស​ហ្វីលីពីន​នឹង​រ៉ាប់រង​តួនាទី​ជាប្រទេស​អ្នក​សម្របសម្រួល​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន​ ប្រទេសចិន​រីករាយ​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​និង​សម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគីហ្វីលីពីន​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​តំបន់​អាស៊ី​បូព៌ា​ឲ្យមាន​ការអភិវឌ្ឍ​ឥត​ឈប់ឈរ។​

    ជាការ​ឆ្លើយតប​ លោក ​Duterte​ បាន​ថែ្លងថា ​ភាគីហ្វីលីពីន​រីករាយ​រួមសហការ​ជាមួយ​ភាគីចិន​ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រចិន​ខាងត្បូង​តាម​រយៈការ​បា្រស្រ័យ​ទាក់ទងគ្នា​និង​ការពិគ្រោះពិភាក្សា​ទេ្វភាគី​ ធ្វើឲ្យ​សមុទ្រចិន​ខាងត្បូង​ក្លាយជា​វិស័យ​សហប្រតិបត្តិការ​មួយ​រវាង​ប្រទេស​ហ្វីលីពីន​និង​ចិន។ប្រទេស​ហ្វីលីពីន​នឹង​ធ្វើជា​ប្រទេស​អ្នក​សម្របសម្រួល​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន ​ហ្វីលីពីន​រីករាយក្នុង​ការ​ជំរុញ​យ៉ាង​សកម្ម​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​និង​ចិន​ឲ្យ​កាន់តែ​ស៊ីជម្រៅ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ