លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​ជួបពិភាក្សាការងារ​ជាមួយ​លោក​ Lee ​Hsien ​Loong ​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី
2018-04-11 17:21:47  cri  Web Editor:Wei

    លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​ជួបពិភាក្សាការងារ​ជាមួយ​លោក​ Lee ​Hsien​ Loong ​នាយករដ្ឋមន្រ្តី​សិង្ហបុរី​នៅ​សណ្ឋាគារ​ជាតិ​ក្រុង​ប៉អៅ ​ខេត្ត​ហៃណាន​កាលពី​ថៃ្ងទី​១០​ ខែ​មេសា។​

    លោក​ស៊ីជីនភីង​បាន​លើកឡើង​នៅ​ក្នុង​កិច្ចជំនួប​ថា​ ប្រទេសចិន​រីករាយ​ក្នុង​ការ​បង្កើន​ការបា្រស្រ័យ​ទាក់ទងគ្នា​និង​ការសម្របសម្រួល​ជាមួយ​បណ្តាប្រទេស​អាស៊ាន​ បូករួម​ទាំង​ប្រទេស​សិង្ហបុរី​ផងដែរ​ដើម្បី​សម្រេចបាន​នូវ​ការតភ្ជាប់​ឲ្យបាន​កាន់តែ​ល្អប្រសើរ​រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​ជាមួយ​និង​ផែនការ​អភិវឌ្ឍន៍​របស់​អាស៊ាន​ដើម្បី​កសាង​សហគមន៍​រួមវាសនា​រវាង​ចិន​និង​អាស៊ាន​ដែល​មាន​ភាពកាន់តែ​ជិតស្និទ្ធ​ ហើយ​រំពឹងថា​ ប្រទេស​សិង្ហបុរី​នឹងអាច​ដើរតួនាទី​យ៉ាងសកម្ម​ដែល​មាន​លក្ខណៈ​ស្ថាបនា​ផងដែរ។​

    ជាការ​ឆ្លើយតប​ លោក ​Lee​ Hsien ​Loong ​បាន​ថែ្លងថា​ សិង្ហបុរី​បាន​ខិតខំ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សិង្ហបុរី​និង​ចិន​កាន់តែ​ស៊ីជម្រៅ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គម្រោងធំៗ​រវាង​ប្រទេស​ទាំងពីរ​និង​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​គំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ។សិង្ហបុរី​គាំទ្រ​ដល់​ការបង្កើន​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ