កិច្ចជំនួប​រវាង​លោក​ប្រធាន​រដ្ឋចិន​ ស៊ីជីនភីង​ និង​ថ្នាក់ដឹកនាំ​នៃ​បណ្តាប្រទេស​មួយចំនួន​បាន​រួមគ្នា​ធ្វើការ​ពិគ្រោះពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​អំពី​ការកសាង​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​
2018-04-11 17:20:22  cri  Web Editor:Wei

    បន្ទាប់ពី​អញ្ជើញ​ចូលរួម​ពិធីបើក​ធ្វើ​សន្និសីទ​ប្រចាំឆ្នាំ​២០១៨​នៃ​វេទិកា​អាស​ក្រុងប៉អៅ​លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​បរទេស​ជាច្រើន​រូប​នៅ​ក្រុង​ប៉អៅ ​ខេត្ត​ហៃណាន​កាលពី​រសៀល​ថៃ្ងទី​១០ ​ខែមេសា​ ដែល​រួមមាន​លោក​Abbasi​ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ​លោក​Ukhnaagiin ​Khurelsukh ​នាយករដ្ឋមន្រ្តី​ម៉ុងហ្គោលី​និង​លោក​ Duterte​ ប្រធានាធិបតី​ហ្វីលីពីន​ជាដើម។​

    ក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Abbasi​ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ​លោក​ស៊ីជីនភីង​បាន​លើកឡើង​ថា​ ប្រទេស​ចិន​រីករាយ​រួមសហការ​ជាមួយ​ភាគីប៉ាគីស្ថាន​ដើម្បី​បន្ត​ផ្តល់​ការគាំទ្រ​ដល់​គ្នា​ទៅវិញ​ទៅមក​ ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការ​រួមបញ្ជូល​ផល​ប្រយោជន៍​គ្នា​ព្រមទាំង​បង្កើត​ឱ្យមាន​សហគមន៍​រួមវាសនា​រវាង​ចិន​និង​ប៉ាគីស្ថាន​ដែល​កាន់​តែ​ជិតស្និទ្ធ​ថែម​ទៀត។​

    ជា​ការ​ឆ្លើយតប​ លោក​ Abbasi​ បាន​ថែ្លងថា​ ប្រទេស​ប៉ាគីស្ថាន​បាន​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​ចិន​តែមួយ​ ហើយ​បាន​ផ្តល់​ការគាំ​យ៉ាង​មុតមាំ​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាស្នូល​របស់​ចិន​និង​បញ្ហាសំខាន់ៗ​ដែល​យកចិត្ត​ទុក​ដាក់​ដូច​គ្នា។​

    ពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Ukhnaagiin​ Khurelsukh​ នាយករដ្ឋមន្រ្តី​ម៉ុហ្គោលី​លោក​ស៊ីជីនភីង​បាន​លើកឡើង​ថា ​ប្រទេសចិន​រីករាយ​រួមសហការ​ជាមួយ​ភាគីម៉ុងហ្គោលី​ធ្វើការ​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​និង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់វិស័យ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ចិន​និង​ម៉ុហ្គោលី​ឲ្យ​វិវឌ្ឍ​រីកចម្រើន​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។​

    ជា​ការ​ឆ្លើយតប​ លោក​ Ukhnaagiin ​Khurelsukh​ បាន​ថែ្លងថា​ ម៉ុងហ្គោលី​គាំទ្រ​លើ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវមួយ​ រីករាយ​បង្កើន​ការតភ្ជាប់​គ្នា​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ​រវាង​ម៉ុងហ្គោលី​និង​ចិន។​ភាគីម៉ុងហ្គោលី​សូម​កោតសរ​សើរ​ភាគីចិន​លើ​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការគាំពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ព្រមទាំង​តំបន់​អាស៊ី​ឦសាន​ផង​ដែរ៕​

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ