ប្រធាន​ទីភ្នាក់ងារ​សារព័ត៌មាន​IRNA ​អ៊ីរ៉ង់​ថ្លែងថា​ ប្រព័ន្ធ​សារព័ត៌មាន​ទ្វីបអាស៊ី​គប្បីពួតដៃគ្នា​ដើម្បី​បង្កើត​បរិយាកាស​សមភាព​សម្រាប់​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ​
2018-04-10 14:21:15  cri  Web Editor:Sun

    ថ្ងៃទី៩​ខែមេសា​ លោក ​Seyed​ Zia ​Hashemi​ ប្រធាន​ទីភ្នាក់ងារ​សារព័ត៌មាន​IRNA ​របស់អ៊ីរ៉ង់​បានថ្លែង​នៅ​ក្រុងសានយ៉ា​ ខេត្តហៃណានថា​ ប្រព័ន្ធ​សារព័ត៌មាន​ទ្វីបអាស៊ី​គប្បី​ពួតដៃគ្នា​ដើម្បី​បង្កើត​បរិយាកាស​សមភាព​សម្រាប់​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ ។

    លោក​ Seyed ​Zia​ Hashemi ​បាន​ថ្លែងក្នុង​អនុវេទិកាទីពីរ​នៃសន្និសីទកំពូល​ស្តីពី​ប្រព័ន្ធ​សារព័ត៌មាន​​អាស៊ី​ដែល​បើកធ្វើ​នៅថ្ងៃ​ដដែល​នោះថា ​ប្រព័ន្ធ​សារព័ត៌មាន​បានដើរ​តួនាទី​សំខាន់​ក្នុងវិស័យ​ជំរុញ​សន្តិភាព​ ការប្រឆាំង​នឹង​សង្គ្រាម ​ការឈ្លានពាន ​ភេរវនិយមនិង​ជ្រុលនិយម ​ព្រមទាំង​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​មនុស្សជាតិ​រវាង​បណ្តាប្រទេសនានា​ជាដើម ។

    លោក​ Seyed ​Zia​ Hashemi ​ក៏បាន​លើក​​សំណើអំពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រព័ន្ធ​សារព័ត៌មាន​​អាស៊ី ​ដែល​ផ្តួចផ្តើម​ឲ្យ​ឆ្លងតាម​ការគ្រោង​ផែនការ​និង​កិច្ចសហប្រតិបត្តិការដ៏​សមរម្យ ​ទៅ​បង្កើត​បរិយាកាស​សមភាព​សម្រាប់​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ