លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ​៖ការ​បង្កើន​ការការពារ​កម្មសិទ្ធិ​បញ្ញា​ជា​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​បំផុត​សម្រាប់​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​របស់ប្រទេសចិន
2018-04-10 13:43:43  cri  Web Editor:Zhai

      ថ្លែង​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​ដែល​​បើកធ្វើ​​នៅ​ថ្ងៃ​ទី ១០ ខែ​មេសា លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បានលើក​ឡើង​ថា ការ​​បង្កើន​ការការពារ​កម្មសិទ្ធិ​បញ្ញា​ជា​ការ​លើក​ទឹក​ចិត្ត​ខ្លាំងបំផុត​សម្រាប់​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​របស់ប្រទេសចិន ។ ឆ្នាំ ២០១៨ នេះ ប្រទេស​ចិននឹង​រៀបចំចាត់​តាំង​​ជា​ថ្មី​នូវ​នាយកដ្ឋានជាតិ​​កម្មសិទ្ធិ​បញ្ញា​​​ ​ក្នុង​ន័យពង្រឹង​សមត្ថភាព​​អនុវត្ត​ច្បាប់​ឲ្យ​បាន​កាន់​តែ​ល្អ​ពេញ​លេញ​ និង​បង្កើន​កម្លាំង​អនុវត្ត​ច្បាប់​ ។​ លោក​បាន​សង្កត់​ធ្ងន់​ថា ប្រទេស​ចិន​លើក​ទឹក​ចិត្ត​សហគ្រាស​ទាំង​ជាតិ​និង​អន្តរជាតិ​ឲ្យ​ធ្វើ​ការ​​ផ្លាស់​ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេសជា​ប្រក្រតី​ និង​ការពារ​កម្មសិទ្ធិ​បញ្ញា​ស្របច្បាប់​របស់​សហគ្រាស​បរទេស​នៅ​ប្រទេសចិន​ ។ ព្រម​ពេល​ជា​មួយ​គ្នា ប្រទេសចិន​ក៏​សង្ឃឹមដែរថា រដ្ឋាភិបាល​បរទេសក៏​​អាច​បង្កើន​ការការពារ​កម្មសិទ្ធិ​បញ្ញា​របស់ប្រទេស​ចិនផង​​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ