រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​កេនយ៉ា​ថ្លែង​ថា ​អាមេរិក​អនុវត្ត​ការ​គាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម​នឹង​បំផ្លាញ​ដល់​ផល​ប្រយោជន៍​របស់​ខ្លួន
2018-04-10 14:22:56  cri  Web Editor:Ma

    ពេល​កន្លង​ទៅ​នេះ​ ​លោក ​HenryRotichរដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​និង​ផែនការ​នៃ​ប្រទេស​កេនយ៉ា​បាន​ថ្លែង​នៅ​ទី​ក្រុង​ណៃរ៉ូប៊ី​ថា ​ប្រសិន​បើ​អាមេរិក​បន្ត​អនុវត្ត​គោល​នយោបាយ​គាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម ​នោះ​នឹង​បំផ្លាញ​ដល់​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​ទី​បំផុត ​ព្រម​ទាំង​ជិះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ទី​ផ្សារ​ពិភពលោក​ទៀត​ផង​។

    លោក​បន្ត​ថា ​ប្រទេស​អាមេរិក​ដំឡើង​ការ​យក​ពន្ធ​គយ​ទៅ​លើ​ផលិតផល​របស់​ប្រទេស​ផ្សេង​ទៀត ​វា​មាន​ន័យ​ថា​អ្នក​ប្រើ​ប្រាស់​នៃ​ប្រទេស​អាមេរិក​នឹង​ត្រូវ​បង់​តម្លៃ​កាន់​តែ​ច្រើន​សម្រាប់​រឿង​នេះ។​អាមេរិក​យល់​ឃើញ​ថា ​ខ្លួន​កំពុង​ការពារ​ពាណិជ្ជករ​ផលិតកម្ម​របស់​ប្រទេស​ខ្លួន​ ​តែ​តាម​ការ​ពិត​យើង​ឃើញ​ថា​ គ្មាន​នរណា​នឹង​ទៅ​ជា​អ្នក​ឈ្នះ​នោះ​ទេ ​ដូច​នេះ​យើង​ត្រូវ​ចេញ​ឲ្យ​ចាក​ឆ្ងាយ​ពី​ការ​គាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ