លោក​ស៊ីជីនភីង​ប្រកាសពី​វិធានការ​ធំៗ​ទាំង ៤ ស្តីពី​ការពង្រីក​ការបើកទូលាយ
2018-04-10 15:21:09  cri  Web Editor:Xu

    ព្រឹក​ថ្ងៃទី ១០ ខែមេសា សន្និសីទ​ប្រចាំឆ្នាំ ២០១៨ នៃវេទិកា​អាស៊ី​ក្រុងប៉អៅ​បានបើកធ្វើ​នៅ​ក្រុងប៉អៅ​ខេត្តហៃណាន​ប្រទេសចិន ។ ថ្លែង​ក្នុងសុន្ទរកថា​គន្លឹះ​ក្នុងពិធី​សម្ពោធបើក លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បានប្រកាសពី​វិធានការ​ធំៗ​ទាំង ៤ ស្តីពី​ការពង្រីក​ការបើកទូលាយ​របស់ចិន គឺ​បន្ធូរបន្ថយ​ក្នុង​កម្រិតខ្ពស់​សម្រាប់​ការអនុញ្ញាតឲ្យ​ចូល​ទីផ្សារ បង្កបង្កើត​បរិយាកាស​វិនិយោគ​ដែល​កាន់តែ​មានកម្លាំង​ទាក់ទាញ បង្កើន​ការការពារ​កម្មសិទ្ធិបញ្ញា ពង្រីក​ការនាំចូល​ដោយ​ម្ចាស់ការ ព្រមទាំង​បានបង្ហាញពី​ការជឿជាក់ថា ការបើកទូលាយ​ចំពោះ​ក្រៅប្រទេស​នៃប្រទេសចិន​មុខជា​នឹងអាច​បើកនូវ​សភាពការណ៍​ដ៏ថ្មីសន្លាងមួយ​ជាមិនខាន ។

    ឆ្នាំនេះ​គឺជា​ខួបឆ្នាំ​ទី ៤០ នៃកំណែទម្រង់​និង​ការបើកទូលាយ​របស់​ប្រទេសចិន ។ ថ្លែង​ក្នុងសុន្ទរកថា​គន្លឹះ លោកស៊ីជីនភីង​បាន​បូកសរុប​នូវ​សមិទ្ធផល​ដ៏អស្ចារ្យ​និង​បទពិសោធន៍​ដ៏សំខាន់​នៃប្រទេសចិន​ក្នុង​កំណែទម្រង់​និង​ការបើកទូលាយ ហើយបាន​បង្ហាញថា កំណែទម្រង់​និង​ការបើកទូលាយ​ដែលជា​បដិវត្តន៍​លើកទី ២ នៃប្រទេសចិន មិនគ្រាន់តែ​បាន​កែប្រែ​ប្រទេសចិន​ដោយស៊ីជម្រៅ​ប៉ុណ្ណោះទេ ថែមទាំង​ជះឥទ្ធិពល​យ៉ាងជ្រាលជ្រៅ​លើពិភពលោក​ផងដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ