បញ្ញវន្ត​ឥណ្ឌូណេស៊ី​ប្រឆាំង​ការធ្វើពាណិជ្ជកម្ម​គាំពារនិយម
2018-04-10 14:13:12  cri  Web Editor:Xu

    ព្រឹក​ថ្ងៃទី ៩ ខែមេសា សិក្ខាសាលា​ស្តីពី​ការរំលឹក​ខួប​ទី ១៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​ចិននិង​អាស៊ាន​បាន​បើកធ្វើ​នៅ​ក្រុងហ្សាការតា​ប្រទេសឥណ្ឌូណេស៊ី ។ ទាក់ទិននឹង​សំណួរ​អំពី​វិវាទ​ពាណិជ្ជកម្ម​រវាង​ចិននិង​អាមេរិក បញ្ញវន្ត​ឥណ្ឌូណេស៊ី​ដែល​ចូលរួម​សិក្ខាសាលា​បាន​នាំគ្នា​ថ្លែងថា សង្គ្រាម​ពាណិជ្ជកម្ម​ជា​ការបង្ហាញពី​អំណាចអនុត្តរភាពនិយម​របស់អាមេរិក ប្រទេសចិន​មានសមត្ថភាព​ទប់ទល់នឹង​ការប្រឈមមួយនេះ មានតែ​ការបើកទ្វារ ធ្វើកិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​នោះទេ ទើបអាច​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​ដោយពិតប្រាកដ និងផ្តល់​ផលប្រយោជន៍​ជូនដល់​ប្រជាជន​លើពិភពលោក ។

    លោកEdy ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​សមាគមអាស៊ាន​នៃ​សកលវិទ្យាល័យ​ឥណ្ឌូណេស៊ី​បានថ្លែងថា អាមេរិក​បំផុស​សង្គ្រាម​ពាណិជ្ជកម្ម​គឺជា​រឿង​ដែល​អាច​គិតស្មានដល់ ព្រោះ​នេះគឺជា​ការបង្ហាញពី​អំណាចអនុត្តរភាពនិយម​របស់អាមេរិក ។ ដំណើរ​សមាហរណកម្ម​ពិភពលោក​មិនអាច​ដើរ​បញ្ច្រាសវិញ​បានទេ ការប្រកួតប្រជែង​វាជាការចាំបាច់ តែមិនអាច​ដោះស្រាយ​តាមរយៈ​ការបំផុស​សង្គ្រាម​ពាណិជ្ជកម្ម​នោះទេ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ