លោកត្រាំ ​ប្រធានាធិបតី​អាមេរិក​ថែ្លងថា​ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Kim​ Jong​ Un​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​នៅ​ខែ​ឧសភា​ឬ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ
2018-04-10 16:08:44  cri  Web Editor:Wei

    លោកត្រាំ​ ប្រធានាធិបតី​អាមេរិក​បាន​ថែ្លង​កាលពី​ថៃ្ង​ទី៩ ​ខែ​មេសា​ថា​ លោក​នឹង​រៀបចំ​ធ្វើ​កិច្ចជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Kim ​Jong​ Un​ មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​នៅ​ខែ​ឧសភា​ឬ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ។​

    លោកត្រាំ​ បា​នថែ្លង​ទៅកាន់​អ្នកសរព័ត៌មាន​នៅ​សេតវិមាន​នា​ថៃ្ងដដែល​ថា ​បច្ចុប្បន្ន​ភាគី​អាមេរិក​បាន​ធ្វើ​ការទាក់ទង​ជាមួយ​កូរ៉េ​ខាងជើង​រួចហើយ​ ហើយ​រំពឹងថា​ ភាគីទាំងពីរ​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងជើង​នឹង​អាច​ឈានដល់​កិច្ចព្រមព្រៀង​ស្តីពី​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ក្នុង​ខណៈពេល​ធ្វើ​កិច្ចជំនួប​ពិភាក្សា​នោះ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ