លោក​លីខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Antonio​ Guterres​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ
2018-04-09 17:18:59  cri  Web Editor:Wei

    លោក ​លីខឺឈាង​ នាយករដ្ឋមន្ត្រី​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Antonio​ Guterres​ អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ដែលបាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​ប្រទេស​ចិន​នៅ​សណ្ឋាគារ​រដ្ឋ ​Diaoyutai​ កាលពី​រសៀល​ថៃ្ងទី​៨ ខែ​មេសា។​

    លោក​ លីខឺឈាង​ បាន​វាយតម្លៃ​ជាវិជ្ជមាន​ចំពោះ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អង្គការសហប្រជាជាតិ​ ភាគីចិន​គាំទ្រ​អង្គការសហប្រជាជាតិ​ក្នុង​ការ​ដើរ​តួនាទី​ជាស្នូល​ក្នុង​កិច្ចការ​អន្ដរជាតិ​ ហើយ​ក៏​នឹង​បន្ត​ចូលរួម​ក្នុង​ការងារ​លើ​គ្រប់វិស័យ​របស់​អង្គការ​សហប្រជាជាតិ​ប្រកប​ក្នុង​លក្ខណៈស្ថាបនា​ជា​បន្តទៀត​ដើម្បី​ធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​ក្នុង​ការ​ជំរុញ​សន្តិភាព​និង​ការអភិវឌ្ឍ​នៃ​ពិភពលោក។​

    ជា​ការ​ឆ្លើយតប​ លោក ​Antonio​ Guterres​ បាន​ថែ្លងថា​ ប្រទេសចិន​ជា​យុថ្កា​សំខាន់​នៃ​ការលំនឹង​សន្តិភាព​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ ហេតុនេះ ​អង្គការសហប្រជាជាតិ​មានបំណង​ធ្វើឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​ជាមួយ​ប្រទេស​ចិន​ជាបន្ត​ទៀត​ផង៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ