សន្និសីទ​កំពូល​នៃ​ប្រព័ន្ធ​សារព័ត៌មាន​អាស៊ី​បា្ររព្ធឡើង​នៅក្រុង​សានយ៉ា​ ខេត្ត​ហៃណាន​លោក​ Huang​ Kun​ Ming​ សមាជិក​ការិយាល័យ​នយោបាយ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និងជា​រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ​ប្រទេស​ចិន​អញ្ជើញ​ចូលរួម​ព្រមទាំង​ថ្លែង​សុន្ទរកថា​សំខាន់​ទៀត​ផង​
2018-04-09 17:17:57  cri  Web Editor:Wei

    ថ្ងៃទី​៩​ ខែ​មេសា​ សន្និសីទកំពូល​នៃ​ប្រព័ន្ធសារព័ត៌មាន​អាស៊ី​បាន​ប្រារព្ធឡើង​នៅ​ក្រុង​សានយ៉ា​ ខេត្ត​ហៃណាន​ក្នុង​អំឡុងពេល​បើកធ្វើ​សន្និសីទ​ប្រចាំឆ្នាំ​២០១៨​នៃ​វេទិកា​អាស៊ី​ប៉អៅ។​លោក ​Huang​Kun​ Ming​ សមាជិក​ការិយាល័យនយោបាយ​នៃ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និងជា​រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ​ប្រទេស​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធីសម្ពោធបើក​ព្រមទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៀតផង។​

    លោក​ Huang ​Kun Ming​ បាន​ថែ្លងថា​ ឆ្នាំនេះ​ជាខួប​ទី៤០​នៃ​ការធ្វើ​កំណែទម្រង់​និង​បើក​ទូលាយ​នៃ​ប្រទេសចិន​ ប្រទេសចិន​រីករាយ​ក្នុង​ការ​បន្ត​រួមសហការ​ជាមួយ​តំបន់អាស៊ី​និង​ពិភព​លោក​ដើម្បី​រួមគ្នា​ស្វែងរក​ផ្លូវ​ច្នៃប្រឌិតថ្មី​និង​រួមគ្នា​ចែករំលែក​នូវ​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ជា​បន្ត​ទៀត។​

    លោក ​Huang ​Kun​ Ming​ បាន​គូសបញ្ជាក់​ថា ​ការបើកទូលាយ​និង​ការច្នៃប្រឌិតថ្មី​នៃ​តំបន់អាស៊ី​ព្រមទាំង​ភាពរុងរឿង​ថ្កុំថ្កើង​និង​ការអភិវឌ្ឍ​នៃ​ពិភពលោក​បាន​ផ្តល់​ឱកាស​ដ៏កម្រ​និង​វេទិកា​ដ៏​ទូលំទូលាយ​សម្រាប់​ប្រព័ន្ធសារព័ត៌មាន​នៃ​បណ្តាប្រទេស​នានា​ក្នុងការ​ពួតដៃគ្នា​អភិវឌ្ឍ​និង​បង្ហាញ​ពី​សមិទ្ធ​រៀងខ្លួន។​ប្រព័ន្ធសារព័ត៌មាន​អាស៊ី​ត្រូវតែ​ដើរតួនាទី​ឲ្យ​បាន​ពេញលេញ​លើ​ការ​ជំរុញ​មតិសាធារណៈ​វិជ្ជមាន​ដើម្បី​ជំរុញ​ការកសាង​ពិភពលោក​ដ៏​ល្អបវរ​និង​ទ្វីបអាស៊ី​ដ៏​ល្អបវរ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ