លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​ទទួល​សារ​តាំង​​​ពី​ឯកអគ្គរដ្ឋទូត​ចូល​កាន់​តំណែង​​ថ្មី​នៃ​ប្រទេស​ចំនួន​៦​ប្រចាំ​នៅ​ប្រទេស​ចិន​
2018-03-24 15:10:08  cri  Web Editor:Wang

   រសៀល​ថ្ងៃទី​២៣​ខែ​មីនា​ ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​បាន​ទទួល​សារ​តាំង​ពី​ឯកអគ្គរដ្ឋទូត​ចូល​កាន់​តំណែង​ថ្មី​នៃ​ប្រទេស​ចំនួន​៦​ប្រចាំ​នៅ​ប្រទេស​ចិន​នៅ​ក្រុង​ប៉េកាំង​។

     ឯកអគ្គរដ្ឋទូត​ថ្មី​ទាំង​៦​រូប​នេះ​គឺ​ឯកអគ្គរដ្ឋទូត ​ប៉ាហាម៉ា​  ​ហុងគ្រី​ ​ប៉ូឡុញ​ ​អ៊ីស្លង់​ ​អេក្វាទ័រ​និង​ម៉ូសំប៊ិក​។​

លោក​ស៊ីជីនភីង​បាន​សំដែង​ការ​ស្វាគមន៍ ចំពោះ​ឯកអគ្គរដ្ឋទូត​គ្រប់​រូប​ដែល​បាន​ទៅ​​បំពេញ​ភារកិច្ច​នៅ​ប្រទេស​ចិន​។​ ​លោក​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​​ឯកអគ្គរដ្ឋទូត​ទាំង​៦​រូប​​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​យ៉ាង​ស្មោះត្រង់​និង​ការ​ជូនពរ​យ៉ាង​ល្អប្រសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ជាតិ​និងប្រជាជន​នៃ​ប្រទេស​ពាក់​ព័ន្ធ​ផង​ដែរ​ ​រំពឹង​ថា​អង្គទូត​គ្រប់​រូប​នឹង​​ដើរ​តួនាទីជា​ស្ពាន​និង​ជា​ចំណង​មិត្តភាព​ ​រួមចំណែក​យ៉ាង​សកម្ម​​ដើម្បី​បង្កើន​ចំណង​មិត្តភាព​រវាង​ចិនជា​មយយ​បណ្តា​​ប្រទេស​នានា​ក៏​ដូច​ជា​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី។​

  អង្គទូត​ទាំង​៦​រូប​ក៏ បាន​ពាំនាំ​នូវ​ការ​ជូនពរ​យ៉ាង​ស្មោះត្រង់​និង​ការ​សួរ​សុខទុក្ខ​យ៉ាង​ជិត​ស្និទ្ធ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ខ្លួន​ចំពោះ​លោក​ស៊ីជីនភីង​ដែល​បាន​បន្ត​អាណត្តិជា​ប្រធានរដ្ឋចិន​ ​និង​សម្តែង​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​បើក​ធ្វើ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​របស់​ចិន​ដោយ​ជោគជ័យ​ ​ ​ក៏​ដូច​ជា​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​កំណែ​ទម្រង់​និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ទៀត​ផង​ ​ហើយ​ជឿជាក់ថា​ ​ទន្ទឹម​នឹង​ពេល​សម្រេច​ការ​អភិវឌ្ឍ​របស់​ខ្លួន​ ​ប្រទេស​ចិន​ក៏​នឹង​រួមវិភាគទាន​កាន់តែ​ធំចំពោះ​ការ​អភិវឌ្ឍ និង​ភាព​រីកចម្រើន​រួម​នៃ​ពិភពលោក​ផងដែរ​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ