លោក​Liu He ​ឧបនាយករដ្ឋមន្រ្តី​ចិន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​លោករដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក
2018-03-24 15:41:36  cri  Web Editor:Zhai

     នៅព្រឹក​ថ្ងៃទី ២៤ ខែ​មីនា លោក​​Liu He ​ឧបនាយករដ្ឋមន្រ្តី​ចិន ប្រធាន​នៃ​ការិយាល័យ​ហិរញ្ញ​វត្ថុមជ្ឈិម​ចិន និង​ជា​មេ​ដឹក​នាំ​ភាគី​ចិននៃ​កិច្ច​សន្ទនា​គ្រប់​ជ្រុង​ជ្រោយ​អំពី​​សេដ្ឋកិច្ច​​​រវាង​ចិន​និង​អាមេរិក​ បាន​​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​លោក​Steven Terner Mnuchin​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកតាម​ការ​ណាត់​ ។

     ក្នុង​កិច្ច​សន្ទនា លោក​ Mnuchin​ បានថ្លែងពី​​​​ស្ថានការណ៍​​ថ្មី​បំផុត​នៃករណី​​ដែល​ភាគី​អាមេរិកបាន​​ប្រកាស​របាយការណ៍​ត្រួតពិនិត្យ​លេខ​ ៣០១​ ​ ។ លោក​​​Liu He ​បាន​ឆ្លើយ​តប​ថា ពេល​ថ្មី​ៗកន្លង​មក​នេះ ភាគី​អាមេរិក​បាន​ចេញ​​របាយការណ៍​ត្រួត​ពិនិត្យ​លេខ​ ៣០១ ។ ប្រការ​នេះ​បាន​ល្មើសនឹង​ក្រឹត្យ​ក្រម​​ពាណិជ្ជកម្ម​អន្តរជាតិ​ ប៉ះពាល់​ដល់​សិទ្ធិនិង​ផល​ប្រយោជន៍របស់​ប្រទេស​ចិន ក៏​ដូចជា​សិទ្ធិនិង​ផល​ប្រយោជន៍របស់អាមេរិក រហូត​ដល់​ទូទាំង​ពិភពលោក​ផង​ដែរ ។ ប្រទេសចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ទៅ​ហើយ​ និង​មាន​កម្លាំង​ជាក់​ស្តែង​សម្រាប់​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍នៃ​ប្រទេស​ជាតិ​​ សង្ឃឹម​ថា ភាគី​ទាំង​ពីរ​អាចរក្សា​វិចារណញ្ញាណ​ និង​ខិត​ខំប្រឹង​ប្រែង​ជា​មួយ​គ្នា ដើម្បី​រក្សា​ទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិននិង​អាមេរិកឲ្យ​មាន​សភាព​នឹងនរ​ជា​ទូទៅ​ ។ ភាគី​ទាំង​ពីរឯកភាព​គ្នា​ថានឹង​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​អំពី​រឿង​នេះ​ជា​បន្ត​ទៀត ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ