ព័ត៌មាន​ពិភពលោក​​
2018-03-24 15:40:35  cri  Web Editor:Zhai

-សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ព្រមាន​ថា សហរដ្ឋអាមេរិក​យក​ពន្ធ​នាំ​ចូល​ខ្ពស់​ចំពោះ​ផលិតផល​​​ដែក​ថែប​និង​អាលុយមីញ៉ូម នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគីនៅ​​ទូទាំង​ពិភពលោក​ ។

-ប្រទេស​រុស្ស៊ី​ប្រកាស​ជាផ្លូវ​ការ​ថា លោក​ភូទីន​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ ។ ​លោកភូទីន​អំពាវនាវ​ ​ប្រជាពលរដ្ឋឲ្យ​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ដើម្បី​សម្រេច​ភាព​រុង​រឿងនៃ​ប្រទេសជាតិ​​​​ ។

-​ក្រុមប្រឹក្សា​​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​នូវ​សេចក្តី​សម្រេច​ស្តីពី​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​​ឈ្នះ​-​ឈ្នះ​លើ​វិស័យ​សិទ្ធិ​មនុស្ស​ដែល​លើកឡើង​​ដោយ​ប្រទេស​ចិន​​ ។

-សភាតំណាង​រាស្រ្ត​និង​ព្រឹទ្ធសភា​នៃ​​អាមេរិក​អនុម័ត​សេចក្តី​ព្រាង​​ថវិកា​ដែល​មាន​ទឹក​ប្រាក់​១,៣ ទី្រលាន​ដុល្លារអាមេរិក​ ។

-សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​ចំពោះ​បុគ្គល​ ១០ នាក់​និង​អង្គភាព​មួយ​របស់​ប្រទេស​អ៊ីរ៉ង់ ។

-សហភាព​អឺរ៉ុប​ប្រកាស​ហៅ​ឯកអគ្គរដ្ឋទូតសហភាព​អឺរ៉ុប​​ប្រចាំ​រុស្ស៊ី​ឲ្យ​ត្រឡប់​ទៅ​វិញ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ