លោក​Cui Tiankai​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក​៖ ប្រទេស​ចិន​កំពុង​គិតពិចារណា​ពីគ្រប់​ជម្រើស​ទាំង​អស់​ដើម្បី​​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់
2018-03-24 15:39:43  cri  Web Editor:Zhai

      ​​ថ្ងៃទី ២៣ ខែមីនា ពេល​ផ្តល់​បទ​​សម្ភាសន៍​ជា​មួយ​ស្ថានីយ​ទូរទស្សន៍​អាមេរិក​ លោក​Cui Tiankai​ ឯកអគ្គ​រដ្ឋទូត​ចិនប្រចាំ​អាមេរិក​បាន​ថ្លែង​ថា ទាក់​ទិន​នឹង​រឿង​ដែល​សហរដ្ឋ​អាមេរិក​ប្រកាសពី​​លទ្ធផលនៃ​ការ​​ត្រួត​ពិនិត្យ​​​លេខ​ ៣០១ និង​ចាត់​វិធានការ​ដាក់​កំហិត​ចំពោះការ​នាំ​ចូល​និង​សហគ្រាសរបស់​​ប្រទេស​ចិន​ ប្រទេសចិន​កំពុង​គិត​ពិចារណា​ពី​គ្រប់​ជម្រើស​ទាំង​អស់ដើម្បី​​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់ខ្លួន​​​  ។ ប្រទេស​ចិនបង្ហាញ​ការ​​ប្រឆាំង​យ៉ាង​ច្បាស់​លាស់​​ចំពោះរាល់​សកម្មភាព​​ឯកតោភាគី​​និង​​គាំពារ​ពាណិជ្ជកម្ម​និយមម្យ៉ាង​ទៀត ទង្វើ​​ទាំង​នេះក៏​​នឹង​បង្ខូច​ផល​ប្រយោជន៍​របស់​ភាគី​​ពាក់​ព័ន្ធ​នានា ​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ សហគ្រាស និង​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​អាមេរិកផង​ដែរ​​។

      លោក​ Cui Tiankai​ បាន​មានប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន ប្រទេស​នានា​លើ​ពិភពលោក​មាន​ទំនាក់ទំនង​ស្អិត​ល្មួត​លើ​វិស័យ​សេដ្ឋកិច្ច​ បាន​បង្កើត​សហគមន៍​រួម​វាសនា​មួយ​ដែល​មាន​ផល​ប្រយោជន៍​ដូច​គ្នា ។ ប្រទេសចិន​មិន​ចង់​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ណា​មួយនោះ​ទេ​​ ហើយ​ក៏​ខិត​ខំ​ចៀស​វាង​ពី​សង្រ្គាម​ពាណិជ្ជកម្ម​ផង​ដែរ​ ។ ប៉ុន្តែ​ប្រសិន​បើ​មាន​អ្នក​ណាមានះ​​ចង់​​​ធ្វើ​បែប​នេះ នោះ​យើង​នឹង​តបត​​ទៅវិញ​ជា​ដាច់​ខាត ។ ប្រទេស​ចិន​មិន​​ឱនក្បាល់ចំពោះ​​ការ​គំរាម​កំហែងណា​មួយ​នោះ​ទេ ហើយ​នឹង​ចាត់នូវ​រាល់​​វិធានការ​ចាំ​បាច់​​​​ដើម្បី​គាំ​ពារ​​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន ។

     លោក​ Cui Tiankai​ បាន​ថ្លែង​ទៀត​ថា​​ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិននិង​អាមេរិក​មាន​សក្តានុពល​ និង​អនាគត​ដ៏​ល្អ​ប្រសើរ​ ចំណុច​ជា​គន្លឹះ​គឺ​ភាគីទាំង​ពីរ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​និង​មធ្យោបាយ​មានភាព​ស្ថាបនា​ ហើយ​រូបភាព​​បដិបក្ខ​​គ្នាគឺ​វា​​គ្មាន​ផល​ប្រយោជន៍​ចំពោះ​ភាគី​ណា​មួយ​នោះ​ឡើយ​​ ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ