អនុប្រធានរដ្ឋចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោករដ្ឋមន្រ្តី​ក្រសួងការបរទេស​ហ្វីលីពីន
2018-03-24 15:38:44  cri  Web Editor:Zhai

​​      ថ្ងៃទី ២៣ ខែ​មីនា លោក​Wang Qishan អនុប្រធានរដ្ឋ​ចិន​បាន​ជួប​ពិភាក្សាការងារ​ជា​មួយ​លោក​Alan Peter Cayetano រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ហ្វីលីពិន​នៅក្រុង​ប៉េកាំង ។ ​ក្នុង​កិច្ច​ជំនួប​ លោក​Wang Qishan​ បាន​ថ្លែង​ថា ក្នុង​ឆ្នាំ​ថ្មី ប្រទេស​ចិន​និង​ហ្វីលីពិន​គប្បី​​បន្ត​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​រក​គោលដៅ​ដូច​គ្នា គ្រោង​​ផែនការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ពីមុំ​នៃ​​កម្រិត​យុទ្ធសាស្រ្ត​ខ្ពស់​និង​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ អនុវត្ត​គំនិត​ឯកភាព​រួម​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់ ធ្វើ​ឲ្យ​មានភាពកាន់តែ​ស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ប្រាកដ​ប្រជា​ ចាត់​ចែងនិង​ដោះ​ស្រាយ​​ការ​ខ្វែង​គំនិតគ្នា​​ដោយ​សមរម្យ​ ក្នុង​ន័យ​បង្កើន​ចំណង​មិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឥត​ឈប់ឈរ​  ព្រមនិង​រួម​គ្នា​ជំរុញ​កិច្ចកសាង​សហគមន៍​រួម​វាសនា​ចិន​-​អាស៊ាន​ប្រកប​ដោយ​ភាព​កាន់តែ​ស្អិត​ល្មួត​ថែម​ទៀត ។

    ជា​ការ​ឆ្លើយ​តប​ លោក​​Alan Peter Cayetano បាន​សម្តែង​ការ​អបអរ​យ៉ាង​កក់​ក្តៅ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​បើក​ធ្វើ​មហាសន្និបាតនៃ​សភា​​ទាំងពី​រ​ដោយ​ជោគជ័យ​​ ហើយ​និង​ថ្លែង​ទៀត​ថា ប្រទេស​ហ្វីលីពិន​រីករាយ​រួម​សហការ​ជា​មួយ​ប្រទេសចិន​ក្នុង​ការ​ជំរុញឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ចិននិង​ហ្វីលីពីនវិវឌ្ឍរីក​ចម្រើន​​​យ៉ាង​ស៊ីជម្រៅ​និង​ប្រកប​ដោយ​​និរន្តរភាព ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ