​​ខណ្ឌយានឈីង​នៃ​ក្រុង​ប៉េកាំង​កំពុង​ធ្វើ​ការ​ត្រៀម​រៀបចំ​យ៉ាង​សកម្ម​ដើម្បី​សាងសង់​កីឡាដ្ឋាន​មួយ​ចំនួន​សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​រដូវ​រងា​ក្រុង​ប៉េកាំង​ឆ្នាំ២០២២​​
2018-03-23 14:55:46  cri  Web Editor:Guo

      ខណ្ឌយានឈីង​ឋិត​នៅ​ភាគពាយ័ព្យ​នៃ​ក្រុង​ប៉េកាំង គឺ​ជា​តំបន់​រៀបចំ​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​តំបន់​ចំនួន​៣​ដែល​នឹង​រៀប​ចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​រដូវ​រងា​ក្រុង​ប៉េកាំង​ឆ្នាំ​២០២២ ។ តំបន់​​នេះ​ទទួល​ភារកិច្ច​សម្រាប់​ការ​ត្រៀម​រៀប​ចំ​ការ​ប្រកួត​លើ​ប្រភេទ​វិញ្ញាសា​ចំនួន​២០​ ។

      ថ្ងៃទី ២២ ខែ​មីនា អ្នក​សារព័ត៌មាន​បាន​ទទួល​ដំណឹង​ពី​ខណ្ឌ​យាន​ឈីង​​បានឲ្យ​ដឹង​ថា កីឡាដ្ឋាន​សំខាន់ៗ​និង​ហេដ្ឋារចនាសម័្ពន្ធ​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​រដូវ​រងា​នៅ​ខណ្ឌ​យានឈីង​នឹង​កសាង​រួច​រាល់​មុន​ដំណាច់​ឆ្នាំ ២០១៩ ការងារ​សម្រាប់​ធានា​ដល់​​វិស័យ​គមនាគមន៍ ទេសចរណ៍​ ធនធាន​មនុស្ស​និង​ការពារ​បរិស្ថាន​កំពុង​ប្រព្រឹតិ្ត​ទៅ​តាម​ផែនការ​ដោយ​រលូន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ