​លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ដើម្បី​តម្លើង​ពន្ធ​នាំ​ចូល​ផលិតផល​ចិន
2018-03-23 14:54:39  cri  Web Editor:Guo

      ថ្ងៃទី ២២ ខែ​មីនា លោក ត្រាំ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​របស់​ប្រធានាធិបតី​ ​ដោយ​អនុលោម​តាម​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លេខ​៣០១ អាមេរិក​នឹង​តម្លើង​ពន្ធ​ទ្រង់​ទ្រាយ​ធំ​ចំពោះ​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ព្រម​និង​ដាក់​កំហិត​ចំពោះ​សហគ្រាស​ចិន​ដែល​បណ្តាក់​ទុន​និង​ធ្វើ​ការ​ប្រមូល​ទិញ​នៅ​អាមេរិក ។ មុន​នឹង​ចុះ​ហត្ថលេខា​នៅ​សេតវិមាន លោក​ត្រាំ​បាន​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​សារព័ត៌មាន​ថា ទំហំ​ទឹក​ប្រាក់​របស់​ផលិតផល​ចិន​ដែល​ត្រូវ​នឹង​តម្លើង​ពន្ធ​នោះ​មាន​ចំនួន​ជាង​ ៦ ម៉ឺន​លាន​ដុល្លារ​អាមេរិក ។

      អនុលោម​តាម​អនុស្សរណៈ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ដដែល ក្នុង​រយៈ​ពេល​ ១៥ ថ្ងៃ​ខាង​មុខ ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​នឹង​ធ្វើ​គម្រោង​ជាក់​ស្តែង​អំពី​ការ​យក​ពន្ធដារ​ចំពោះ​ផលិតផល​ចិន​ ។ព្រម​ជា​មួយ​គ្នា​នេះ​ដែរ ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​នឹង​រៀប​ចំ​ការ​ចោទ​ប្តឹង​ប្រទេស​ចិន​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទៀត​ផង ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ