សភា​ជាន់​ទាប​មីយ៉ាន់ម៉ា​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាននិង​អនុប្រធាន​​​សភា
2018-03-23 14:57:28  cri  Web Editor:Zhai

      ​​ថ្ងៃទី ២២ ខែមីនា សភា​ជាន់​ទាប​មីយ៉ាន់ម៉ា​បាន​បោះ​ឆ្នោត​ជ្រើសតាំង​​​លោក​អនុ​​ប្រធាន​សភា​ U Tyi Khum Myao​ជា​​ប្រធានសភា​​ថ្មី ដើម្បី​ជំនួស​លោក​​U Win Myint ដែល​ទើប​តែ​លាលែង​ពី​តំណែងនៅ​ថ្ងៃ​ទី ២១ ខែ​មីនា​ ។​

      កាល​ពី​ថ្ងៃ​ទី ២១ ខែមីនា ទីស្តីការប្រធានាធិបតី​មីយ៉ាន់ម៉ាបាន​​ចេញ​សេចក្តី​ប្រកាស​ថា​ រដ្ឋសភា​នៃ​សហព័ន្ធ​មីយ៉ាន់ម៉ា​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​ក្នុង​រយៈ​ពេល ៧ ថ្ងៃ​ខាង​មុខ​នេះ​ចាប់​ពី​ថ្ងៃ​ទី ២១ ខែ​មីនា​ត​​ទៅ​ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​តែ​ជ្រើស​តាំង​ប្រធាន​សភា​ថ្មីជា​មុន​សិន​​​ ទើប​អាច​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​បាន​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ