យុវជនយុវនារី​នៃ​ប្រទេស​ទាំង​ ៦ តាម​បណ្តោយ​ទន្លេ​ឡានឆាង-​មេគង្គ​ចូលរួម​សកម្មភាព​​​រត់​ចម្ងាយ​ឆ្ងាយ​និង​ដាំ​ដើម​ឈើ​ដើម្បីបង្កើន​ចំណង​មិត្តភាព
2018-03-23 14:55:57  cri  Web Editor:Zhai

​​      ថ្ងៃទី ២២ ខែ​មីនា ទិវា​សកម្មភាព​នៃ​ប្រទេស​តាម​បណ្តោយ​ទន្លេ​ឡាឆាង​-​មេគង្គ​បាន​រៀប​ចំ​ធ្វើ​នៅ​សកលវិទ្យាល័យ​យូណានប្រទេសចិន​ យុវជនយុវនារី​រាប់​រយ​នាក់​ដែល​មក​ពី​​ប្រទេសចិន​ ឡាវ​ មីយ៉ាន់ម៉ា​ ថៃ កម្ពុជា និង​វៀតណាម​​បានចូលរួម​សកម្មភាព​​ដាំ​ដើម​ឈើនិង​​​រត់​ចម្ងាយ​ឆ្ងាយជា​មួយ​​គ្នា​​ ។

    ទិវា​សកម្មភាព​​នៃ​ប្រទេស​តាម​បណ្តោយ​ទន្លេ​ឡាឆាង​-​មេគង្គ​លើក​នេះ​រួម​មាន​សកម្មភាព​​"រត់​ជា​មួយ​គ្នា​ឡានឆាង​-​មេគង្គ​" "រួម​គ្នា​ដាំ​ដើម​ឈើ​មិត្តភាព​" និង​សិក្ខាសាលា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​​ប្រទេស​តាម​បណ្តោយ​ទន្លេ​ឡាឆាង​-​មេគង្គ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ