លោក ​Huang ​Xilian​ ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​អាស៊ាន​ថ្លែងថា ​ពួតដៃគ្នា​បង្កើត​ទំនាក់ទំនង​រវាង​ចិន-អាស៊ាន​ក្នុង​យុគសម័យថ្មី​
2018-03-14 14:35:39  cri  Web Editor:Sun

    តបតាម​សេចក្តីអញ្ជើញ​កាលពី​ថ្ងៃទី១៣​ខែមីនា​ លោក​ Huang ​Xilian ​ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​អាស៊ាន​បាន​អញ្ជើញ​ទៅកាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​យុទ្ធសាស្ត្រនិង​បញ្ហា​អន្តរជាតិ​របស់​ឥណ្ឌូណេស៊ី​ដែល​ឋិត​នៅ​ក្រុងហ្សាកាតា​ដោយ​លោក​បាន​ថ្លែង​សុន្ទរកថា​សំខាន់​ដោយ​ផ្តោត​ទៅលើ​ការពួតដៃគ្នា​បង្កើត​ទំនាក់ទំនង​រវាង​ចិន-អាស៊ាន​ក្នុង​យុគសម័យថ្មី​ ។​ អ្នកជំនាញការ​និង​វិទ្យាករ​នៃ​ធនាគារ​គំនិត​របស់​ឥណ្ឌូណេស៊ី​ មជ្ឈដ្ឋាន​ពាណិជ្ជកម្ម ​តំណាង​ប្រព័ន្ធ​សារព័ត៌មាន​ចិននិង​បរទេស​និង​មន្ត្រី​គណៈប្រតិភូ​បេសកកម្ម​របស់​ប្រទេស​មួយចំនួន​ប្រចាំនៅ​អាស៊ាន​ជាដើម​បាន​អញ្ជើញ​ចូលរួម​ ព្រមទាំង​ស្តាប់​សុន្ទរកថា​នេះ ។

    លោក ​Huang​ Xilian​ បាន​គូសបញ្ជាក់ថា​ ក្នុង​ឱកាស​ដែល​ប្រទេសចិន​និង​អាស៊ាន​អបអរ​សាទរ​ខួបឆ្នាំទី១៥​នៃ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​ កិច្ចសហប្រតិបត្តិការ​របស់​ភាគីទាំងពីរ​បាន​ក្លាយទៅជា​គំរូដ៏​ជោគជ័យ​បំផុត​និងមាន​កម្លាំងរស់រវើក​បំផុត​ក្នុង​កិច្ចសហប្រតិបត្តិការ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ។ ​ទំនាក់ទំនង​រវាង​ភាគីទាំងពីរ​កំពុង​បោះជំហាន​ពី​ដំណាក់កាល​រីកចម្រើន​ឈានទៅ​ដំណាក់កាល​ចាស់ទុំ​យ៉ាង​ឆាប់រហ័ស​ ហើយ​នៅពេល​អនាគត​មុខជានឹង​ទទួល​បាន​​ឱកាស​កាន់តែ​ច្រើន​និង​ទំហំ​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​ជាប់​ជាមិនខាន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ