ប្រទេស​ប៉ាគីស្ថាន​និង​អ៊ីរ៉ង់​ថែ្លងថា​ នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​ភេរវកម្ម​ឆ្លង​ដែន​
2018-03-13 16:17:04  cri  Web Editor:Wei
    ថៃ្ងទី​១២​ ខែ​មីនា​ នៅ​ក្រុង​អ៊ីស្លាម៉ាបាត​ លោក​Khawaja​ Asif​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​បាន​ជួប​សន្ទនា​ការងារ​ជាមួយ​លោក​ Mohammad​ Javad​ Zarif ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ដែល​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ាគីស្ថាន​នៅ​ក្រុង​អ៊ីស្លាម៉ា​បាត។​ភាគី​ទាំងពីរ​បាន​សំដែង​ការព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​សន្តិសុខ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​បាន​គត់សម្គាល់​ថា​ ភាគី​ទាំងពីរ​ត្រូវតែ​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​ភេរវកម្ម​ឆ្លងដែន​ជា​ចាំបាច់៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ