លោក​យ៉ាងជាឈី​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយ​និស្ត​ចិន​ជួប​សន្ទនា​ការងារ​ជាមួយ​លោក​Chung​ Eui-yong​ បេសកជន​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​
2018-03-13 16:16:24  cri  Web Editor:Wei

    ថៃ្ងទី​១២​ ខែ​មីនា​ លោក​យ៉ាងជាឈី​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិ​ការ​បក្ស​កុម្មុយ​និស្ត​និងជា​ទីប្រឹក្សា​កិច្ចការ​រដ្ឋចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Chung​ Eui-yong​ បេសកជន​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នៅ​ក្រុង​ប៉េកំាង។​

    លោក​យ៉ាងជាឈី​បាន​ថែ្លងថា​ ភាគីចិន​រីករាយ​រួមសហការ​ជាមួយ​កូរ៉េ​ខាងត្បូង​ដើម្បី​អនុវត្ត​ឲ្យបាន​ល្អ​នូវ​មតិ​ឯកភាពគ្នា​រវាង​លោក​ប្រធាន​ស៊ីជីនភីង​និង​លោក​ប្រធានាធិបតី​Mun ​Jae-in​ ថែមមួយ​កម្រិតទៀត​ព្រមទាំង​ជំរុញ​ការ​អភិវឌ្ឍ​និង​ការ​កែលម្អ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ខាងត្បូង​ជានិរន្តរភាព​ទៀត​ផង។​ភាគីចិន​សូម​សំដែង​ការ​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ភាគី​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​ជំរុញ​ការ​បន្ធូរ​បន្ថយ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ។​ភាគីចិន​រំពឹងថា​ ភាគី​នានា​អាច​នឹង​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះ​ស្រាយ​បញ្ហា​តាម​វិធី​នយោបាយ​និង​ការទូត​ដើម្បី​ជំរុញ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ឲ្យ​ទទួល​បាន​ការវិវឌ្ឍ​ឥត​ឈប់ឈរ​ក្នុង​ទិសដៅ​ដែល​សហគមន៍​អន្តរជាតិ​ទន្ទឹង​រង់ចាំ​ជាមួយ​គ្នា៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ