លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Chung​ Eui-yong​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​
2018-03-13 16:15:01  cri  Web Editor:Wei

 

    ថៃ្ងទី​១២​ ខែ​មីនា​ លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Chung​ Eui-yong​ បេសកជន​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​និងជា​នាយ​ខុទ្ទកាល័យ​ទទួល​បន្ទុក​ការពារ​សន្តិសុខ​ជាតិ​នៃ​កូរ៉េ​ខាងត្បូង​នៅ​វិមាន​សភា​ប្រជាជន​ចិន។​

    លោក​ស៊ីជីនភីង​បាន​ថែ្លងថា​ ការដែល​លោក​ប្រធានាធិបតី​ Mun​ Jae-in ​បាន​បញ្ជូន​លោក​បេសកជន​ពិសេស​ឲ្យ​មក​ប្រទេស​ចិន​ដើម្បី​ជូនដំណឹង​អំពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​សម្រាប់​ជំរុញ​កិច្ចសន្ទនា​រវាង​កូរ៉េ​ខាងជើង​និង​អាមេរិក​ភាគី​ចិន​សូម​សំដែង​ការ​កោត​សរសើរ​ចំពោះ​ការនេះ។​ភាគីចិន​គាំទ្រ​ជានិច្ច​ដល់​ការ​កែលម្អ​ទំនាក់​ទំនង​ទៅវិញ​ទៅមក​គ្នា​រវាង​ភាគ​ខាងត្បូង​និង​ភាគ​ខាងជើង​នៅ​ឧបទ្វីប​កូរ៉េ​និង​ការ​ជំរុញ​ការ​ផ្សះ​ផ្សារ​និង​កិច្ចសហប្រតិបត្តិការ​ព្រមទាំង​គាំទ្រ​ដល់​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង​ចំពោះ​កិច្ចសន្ទនា​និង​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​សម្រាប់​ដោះស្រាយ​កង្វល់​រៀងៗ​ខ្លួន​ទៀត​ផង។​ភាគីចិន​រីករាយ​រួមសហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ រួមមាន​ភាគី​កូរ៉េ​ខាង​ត្បូង​ ធ្វើឲ្យ​បាន​ល្អ​នូវ​ការងារ​របស់​ភាគី​មាន​ពាក់ព័ន្ធ​នានា​ថែម​មួយកម្រិត​ទៀត​ដើម្បី​ជំរុញ​ដំណើការ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​តាម​វិធី​នយោបាយ។​

    លោក​Chung​ Eui-yong​ បាន​ថែ្លងថា​ ភាគី​កូរ៉េ​ខាងត្បូង​រំពឹង​ថា​ ភាគីចិន​នឹង​បន្ត​ដើរតួនាទី​ដ៏​សំខាន់​ជា​បន្តទៀត​ ព្រមទាំង​រីករាយ​រួម​សហការ​ក្នុង​ការសម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ភាគីចិន​ដើម្បី​ដោះស្រាយ​បញ្ហា​នុយគ្លេអ៊ែរ​កូរ៉េ​ខាងជើង​ដោយ​សន្តិវិធី​និង​សម្រេច​បាន​នូវ​សន្តិភាព​ ស្ថិរភាព​និង​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ