សកម្មភាព​ឆ្នាំ​ទេសចរណ៍​នៃ​ប្រទេស​ឡាវ​ឆ្នាំ ២០១៨​និង​ជា​ទិវា​ដំរី​ចាប់​ដំណើរការ​ជា​ផ្លូវ​ការ​
2018-02-19 15:13:56  cri  Web Editor:Guo

      ថ្ងៃទី ១៧ ខែ​កុម្ភៈ សកម្មភាព​ឆ្នាំ​ទេសចរណ៍​នៃ​ប្រទេស​ឡាវ​ឆ្នាំ ២០១៨​និង​ជា​បុណ្យ​ដំរី​បាន​ចាប់​ដំណើរការ​ជាផ្លូវ​ការ​នៅ​ខេត្ត Xaignabouli ប្រទេស​ឡាវ ។ លោក Boungnang Vorachith ប្រធាន​រដ្ឋ​ឡាវ ព្រម​និង​អ្នក​ដឹកនាំ​បក្ស​និង​រដ្ឋ​ផ្សេង​ទៀត​ ដំណាង​នៃ​ក្រសួង​និង​គណៈកម្មាធិការ​ ក៏​ដូច​ជា​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ និង​ប្រជាជន​នៃ​តំបន់​នោះ​បាន​ចូល​រួម​សកម្មភាព​នេះ ។

      លោក Yangyong ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​នៃ​ទិវា​ដំរី​លើក​នេះ​បាន​ឧទេ្ទសនាម​ឲ្យ​ដឹង​ថា សកម្មភាព​នេះ​មាន​គោល​បំណង​ការពារ​និង​ផ្សព្វ​ផ្សាយ​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​ឡាវ​ដែល​ប្រជាជន​រួម​រស់​នៅ​ជា​មួយ​ដំរី​ដោយ​ចុះ​សម្រុង​គ្នា ជំរុញ​ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​​ទេសចរណ៍ ព្រម​ជា​មួយ​គ្នា​នេះ​ដែរ បង្កើន​ការ​យកចិត្ត​ទុក​ដាក់​របស់​ប្រជាជន​ចំពោះ​បញ្ហា​ការពារ​ដំរី​និង​បញ្ហា​ពាក់​ព័ន្ធ ក្នុងន័យ​រួម​រស់​នៅ​ដោយ​មេត្រីភាព​ជា​មួយ​ដំរី​ត​ទៅ​គ្រប់​ជំនាន់ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ