ប្រទេស​ប៉ាឡេស្ទីន​អំពាវនាវ​អង្គការ​សហប្រជាជាតិ​ឲ្យ​ជួយ​ដល់​ដំណើរ​សន្តិភាព​រវាង​ប្រទេស​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​​
2018-02-19 15:39:00  cri  Web Editor:Zhai

     ថ្ងៃទី ១៨ ខែ​កុម្ភៈ លោក​Riyadal Malki រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ប៉ាឡេស្ទីន​បាន​អំពាវនា​វ ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​​​ឲ្យចាត់​ទុក​​ "គម្រោង​ប្រទេស​ពីរ​"​ជា​មូលដ្ឋាន​​សម្រាប់​ជួយ​ដល់​ដំណើរ​សន្តិភាព​រវាង​ប្រទេស​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល ។

    ថ្ងៃដដែល លោក​Riyadal Malki បាន​ចេញ​សេចក្តីប្រកាស​ថា ក្នុង​ករណី​​ដែល​សហរដ្ឋ​អាមេរិក​លម្អៀង​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខគួរ​តែ​​ចាត់​វិធានការ​ដ៏​ចាំបាច់​ ដើម្បីអនុវត្ត​សេចក្តី​សម្រេចចិត្ត​​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​ប៉ាឡេស្ទីន​ និង​ទទួល​បន្ទុក​ពី​ករណីយកិច្ច​​ផ្នែក​ច្បាប់​និង​សីលធម៌​ចំពោះ​ប្រជាជន​ប៉ាឡេស្ទីន ព្រម​និង​គាំពារ​សិទ្ធិនិង​ផលប្រយោជន៍​​របស់ប្រជាជន​ប៉ាឡេស្ទីនផង​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ